អាសា៊ន! ថ្ងៃនេះ នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ចាក់វ៉ាក់សាំងអាមេរិក ឯប្រាយុទ្ធ​ទទួលវ៉ាក់សាំង​ពី​ចិន

  • 2021-02-24 07:40:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២១នេះ ប្រទេសអាស៊ាន​ពីរមាន​ព្រឹត្តិការណ៍ដ៏សំខាន់​ក្នុងការកម្ចាត់កូវីដ១៩នោះ គឺការចាប់ផ្តើម​យុទ្ធនាការចាក់វ៉ាក់សាំងនៅប្រទេសម៉ាឡេស៊ី និង​ការទទួលបាន​វ៉ាក់សាំងដំបូងរបស់ប្រទេសថៃ។

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Muhyiddin Yassin បាន​ចាក់វ៉ាក់សាំង​កូវីដ១៩របស់​ក្រុមហ៊ុនអាមេរិក Pfizer-BioNTech ដំបូងគេ​ក្នុងប្រទេស ដើម្បី​បង្កើតទំនុកចិត្តដល់ប្រជាពលរដ្ឋ។ ក្រុម​អាទិភាព​ដែលទទួលបាន​ចាក់វ៉ាក់សាំង​នេះ គឺ​ជាគ្រូពេទ្យជួរមុខ។

ការចាប់ផ្តើម​យុទ្ធនាការនេះ ធ្វើឡើង​បន្ទាប់ពីម៉ាឡេស៊ី​ទទួលបាន​វ៉ាក់សាំង Pfizer ដូសដំបូងចំនួន ៣១២ ៣៩០ដូស កាលពីថ្ងៃទី២១កុម្ភៈកន្លងទៅ។ ហើយនៅថ្ងៃទី២៤កុម្ភៈនេះ ម៉ាឡេស៊ី​នឹងទទួលបាន​ ១៨២ ៥២០ដូសបន្ថែមទៀត។

ចំណែក​ប្រទេស​អាស៊ានមួយទៀត គឺថៃ កាលពីព្រឹកមិញទើបទទួលបាន​វ៉ាក់សាំង​ចិន Sinovac ចំនួនដូសដំបូង ២០ម៉ឺនដូស ដែលលោក​នាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា ជាអ្នកទៅទទួលនៅព្រលានយន្តហោះ​ដោយផ្ទាល់។ ថៃនឹងចាប់ផ្តើម​កម្មវិធីចាក់វ៉ាក់សាំងឆាប់ៗនេះហើយ ដោយលោកប្រាយុទ្ធ ត្រៀមខ្លួនរួចជាស្រេច​ក្នុងការចាក់មុនគេនៅក្នុងប្រទេស។

វ៉ាក់សាំង Sinovac ប្រមាណ ៨០ម៉ឺនដូស​ទៀតនឹងបញ្ជូនទៅថៃនៅខែមីនា និង ១លានដូសនៅខែមេសា ឆ្នាំ​២០២១ខាងមុខនេះ៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;