Elon Musk ប្រាប់អ្នកគាំទ្រថាល្បឿនអ៊ីនធើណិត Starlink នឹងតំឡើងពី 150 ដល់ 300Mbps
- 2021-02-25 04:10:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Elon Musk ប្រាប់អ្នកគាំទ្រថាល្បឿនអ៊ីនធើណិត Starlink នឹងតំឡើងពី 150 ដល់ 300Mbps
ចន្លោះមិនឃើញ
នាយកប្រតិបត្តិក្រុមហ៊ុន SpaceX លោក Elon Musk បានបង្ហោះសារលើបណ្ដាញសង្គម Twitter ប្រាប់ទៅអ្នកគាំទ្រលោកថា គម្រោងបង្កើនល្បឿនអ៊ីនធើណិត Starlink នឹងតំឡើងឲ្យបានចាប់ពី 150 ដល់ 300Mbps នៅឆ្នាំនេះ។
ទោះជារកស៊ីក្រោយគេ Elon Musk ប្រកាសថាអាជីវកម្មផ្គត់ផ្គង់សេវាអ៊ិនធើណិត Starlink ទទួលបានអ្នកចុះឈ្មោះប្រើប្រាស់ដល់ ១ ម៉ឺននាក់ទាំងនៅអាមេរិក និងប្រទេសកាណាដា ត្រឹមតែជាង ៦ ខែ។
-ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Elon Musk ធ្លាប់បានប្រាប់ពីគោលបំណង គឺដើម្បីផ្គត់ផ្គង់សេវាដល់តំបន់ដាច់ស្រយាលនិងព្រំប្រទល់អាមេរិក ឲ្យទទួលបានសេវាអ៊ិនធើណិតល្បឿនលឿនក្នុងការស្រាវជ្រាវនិងប្រើប្រាស់នានា។
រំឭកដែរថា អាជីវកម្មផ្កាយរណប Starlink របស់ក្រុមហ៊ុន SpaceX ទើបនឹងទទួលបានអាជ្ញាប័ណ្ណផ្លូវការ កាលពីខែតុលាឆ្នាំ ២០២០ ដោយបាញ់បង្ហោះផ្កាយរណបចំនួន 11,943 គ្រឿង។ បន្ទាប់ពីជោគជ័យលើការបាញ់បង្ហោះនេះ Starlink ផ្តល់ជូនជាកញ្ចប់ Beta(តេស្ត) តម្លៃ ៩៩ ដុល្លារក្នុងមួយខែជាមួយនឹងល្បឿន 100/20Mbps ។
បើអ្នករើសយកកញ្ចប់ Starlink Kit តម្លៃ ៤៩៩ ដុល្លារនឹងទទួលបាន User terminal និង Wi-Fi routerដើម្បីភ្ជាប់ផ្ទាល់ទៅកាន់ផ្កាយរណប។ សម្រាប់ល្បឿនដោនឡូតដល់ទៅ 50–150 Mbps ប្រភេទ Unlimited data ។
Starlink ក៏បានក្លាយជាផ្កាយរណបចុងក្រោយបង្អស់ដែលបង្ហោះចូលគន្លងតារាវិថី កម្រិតទាបបំផុតចន្លោះ (៥៥០-៥៧០ គីឡូម៉ែត្រពីផែនដី) ដែលរយៈកម្ពស់នេះកំពុងមានជម្លោះជាមួយលោក Jeff Bezos នាយកប្រតិបត្តិក្រុមហ៊ុន Amazon ចុះបញ្ជីជាមួយ FCC លើអាជីវកម្មបាញ់បង្ហោះផ្ដាយរណបនេះដែរ៕