រកឃើញស្រ្តីម្នាក់​ឆ្លង​កូវីដ១៩ រស់នៅ​ម្តុំក្រោយឃ្លាំងសាំង​សូគីម៉ិច ដែល​មានកូន​រៀននៅសាលា២​ផ្សេងគ្នា

  • 2021-02-25 05:51:49
  • ចំនួនមតិ 18 | ចំនួនចែករំលែក 107

ចន្លោះមិនឃើញ


ស្រ្តីម្នាក់ឈ្មោះ គិន កុលាប អាយុ៣៦ឆ្នាំ ត្រូវបានរកឃើញ​វិជ្ជមាន​កូវីដ១៩ នៅថ្ងៃទី២៤កុម្ភៈ។ នេះបើតាមការបង្ហោះនៅលើ​ផេករដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅថ្ងៃទី២៥កុម្ភៈនេះ។

អ្នកជំងឺខាងលើ​មានអាសយដ្ឋាន​រស់នៅផ្ទះលេខ១១៣២ ភូមិឃ្លាំងសាំង សង្កាត់-ខណ្ឌឫស្សីកែវ (ក្រោយ​ឃ្លាំង​សាំងសូគីម៉ិច ជិតសាកលវិទ្យាល័យ​ការពារជាតិ) ដែលមានសមាជិក ៨នាក់។ ក្នុងនោះ៖

-កូនទី១ អាយុ ១៣ឆ្នាំ រៀន​នៅថ្នាក់ទី៨ សាលា ABI បឹងសាឡាង

-កូនទី២ អាយុ ១១ឆ្នាំ រៀនថ្នាក់ទី៦ សាលាបឹងឈូក១

-ប្តីអ្នករត់ PassApp ឈ្មោះ ស៊ី ថាត់ អាយុ៣៨ឆ្នាំ

ប្រភពចម្លង៖ គឺនៅថ្ងៃទី១៩ កុម្ភៈ ស្រ្តីខាងលើ​បាន​ទៅញុំាបាយជាមួយមិត្តភក្តិ​ដែល​ធ្វើការ​នៅក្លឹប N8។ ហើយនៅថ្ងៃទី២០ ចេញរោគសញ្ញា ស្ងួតក និងគ្រុនក្តៅ៕

;