ឆ្លងតៗគ្នាជិត ២០០នាក់​ទៅហើយ ហេតុអ្វី​ក្រសួង​មិនព្រម​បញ្ចេញ​រូបថត​អ្នកជំងឺ​?

  • 2021-02-25 06:48:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតត្រឹមថ្ងៃទី២៥កុម្ភៈនេះ កម្ពុជា បាន​រកឃើញ​ករណី​ឆ្លងកូវីដ១៩​តៗគ្នាក្នុងសហគមន៍ ២០កុម្ភៈ ដល់​ចំនួន១៩៤នាក់ (ភាគច្រើនបំផុតជាជនជាតិចិន) ប៉ុន្តែ​បើតាម​សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល គឺមិនបង្ហាញ​ឈ្មោះ​ពិតប្រាកដ និងរូបថត​របស់​អ្នកជំងឺឡើយ។

កាលពី​ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ក្រសួង​សុខាភិបាល បាន​បញ្ចេញ​ឈ្មោះ និងរូបថតអ្នកជំងឺ ក្នុងរយៈពេលពីរបីថ្ងៃ ខណៈពេលនោះ​គេមិនបានដឹងពីប្រភពឆ្លងច្បាស់លាស់ ប៉ុន្តែការបញ្ចេញ​អត្តសញ្ញាណ​ក៏ទទួលរងនូវការរិះគន់ពីអន្តរជាតិ​ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស។

ជុំវិញ​លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ​ក្រសួងសុខាភិបាល បាន​បញ្ជាក់​តាមបណ្តាញតេឡេក្រាមយ៉ាងដូច្នេះថា៖

«រឿងជនបរទេស​ សុំមេត្តា​មានការប្រុងប្រយ័ត្នខ្ពស់​មុននឹងសម្រេច​បញ្ចេញអត្តសញ្ញាណរបស់គេ​។ ពេលនេះ​ ភាគច្រើនលើសលុប​ គឺជាជនបរទេស​ ដែលខ្ញុំនៅចាំបានថា​ ពេលមុនៗ​ ទាំងស្ថានទូតចិន​ និងទូតនានា​ UN អង្គការអន្តរជាតិ​ រួមទាំង​ WHO គេស្នើមកយើងមិនឲ្យបង្ហាញទេ​។ សិទ្ធិមនុស្សក៏បានប្រតិកម្មមកយើងខ្លាំងៗដែរ​ ពេលដែលយើងចេញបង្ហាញតែពីរ-បីថ្ងៃសោះ។

បើយើងធ្វើលើជនជាតិខ្មែរ​ គេនឹងវ៉ៃក្រសួងថា​ មិនយុត្តិធម៌ មិនស្មើភាពគ្នា​ ហេតុអ្វីធ្វើលើ​ខ្មែរគ្នាឯង​ មិនធ្វើលើ​បរទេសផង? តែបើនិយាយពីសិទ្ធិ​ គឺស្មើគ្នា។ សំខាន់នៅពេលនេះ​ ទោះជាបានដឹងឫមិនដឹង​ យើងត្រូវចូលរួមអនុវត្តន៍វិធានការការពារទៅ​ គឺជាការល្អហើយ»៕

អត្ថបទថ្មី
;