ជនបរទេសដែល​មិនព្រម​ផ្តល់​ព័ត៌មានអំពីកូវីដ ត្រូវដេញចេញពីប្រទេស​ ឯជនជាតិខ្មែរ​ទោសក៏មិនស្រាលដែរ

  • 2021-02-26 06:26:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 10

ចន្លោះមិនឃើញ


ដើម្បីពង្រឹង​ប្រសិទ្ធភាព​ការងារ​ទប់ស្កាត់​ការរីករាលដាល​នៃជំងឺកូវីដ១៩ ក្នុងសហគមន៍ រាជរដ្ឋាភិបាល​យល់ព្រម​ជាគោលការណ៍​ឱ្យ​អនុវត្ត​នូវវិធានការច្បាប់​បន្ថែម​ចំពោះ​បុគ្គល និងទីតាំង​ដែលមិន​សហការ​ នូវវិធានការ​មួយចំនួនដូចខាងក្រោម៖

១. ចំពោះ​ជនបរទេស ត្រូវបណ្តេញ​ចេញ​ពីកម្ពុជា និងហាមចូលប្រទេស​សារជាថ្មី។

២. ចំពោះជនជាតិខ្មែរ ត្រូវចាត់វិធានការ​តាមផ្លូវច្បាប់។

៣. ចំពោះ​ទីតាំង​ ត្រូវដកហូតអាជ្ញាបណ្ណ និង​បិទអាជីវកម្ម​ក្នុងទីតាំង។

;