អភិបាលខណ្ឌឬស្សីកែវ ពុំបានបិទទាំងស្រុងនូវ សង្កាត់ទួលសង្កែទី២ សង្កាត់ប្ញស្សីកែវ និងសង្កាត់គីឡូម៉ែតលេខ៦ទេ

  • 2021-02-26 09:10:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 5

ចន្លោះមិនឃើញ


រដ្ឋបាលខណ្ឌប្ញស្សីកែវ សូមជម្រាបជូន បងប្អូនប្រជាពលរដ្ឋ និងសាធារណមតិ មេត្តាជ្រាបថា អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ ពុំបានបិទទាំងស្រុងនូវ សង្កាត់ទួលសង្កែទី២ សង្កាត់ប្ញស្សីកែវ និងសង្កាត់គីឡូម៉ែតលេខ៦ ផ្ទុយមកវិញ អាជ្ញាធរ បាននិងកំពុងតែបិទទីតាំងចំនួនបួន ដែលជាកន្លែងជាប់ពាក់ព័ន្ធនឹងការឆ្លងមេរោគកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តែប៉ុណ្ណោះ។

សម្រាប់ទីតាំង ចត្តាឡីស័ក ចំនួន០៤ទីតាំង ក្នុងខណ្ឌឫស្សីកែវ មានដូចខាងក្រោម ៖ ១.សង្កាត់ទួលសង្កែទី២ មាន ០២ គឺ៖

  • ផ្ទះ សួស តូនី ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២

  • Ho Ming Jie #103 ភូមិពោងពាយ សង្កាត់ទួលសង្កែទី២

២.សង្កាត់ឫស្សីកែ មាន ០១ គឺ៖

  • ផ្ទះ គិន កូលាប #១១៣២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ

៣.សង្កាត់គីឡូម៉ែត្រលេខ៦ មាន ០១ គឺ៖

  • ផ្ទះ ឡាយ គា ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋ និងសាធារណមតិ មេត្តាជ្រាប និងចៀសវាងការភ័ន្តច្រឡំ៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក

;