រូបភាព​មុន និងក្រោយនៃទីតាំង​ដែល​រងការវាយប្រហារពីទ័ពអាមេរិក ក្រោមបញ្ជាដំបូងរបស់បៃឌិន

  • 2021-03-01 02:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុមហ៊ុន​បច្ចេកវិទ្យាអវកាស Maxar Technologies បាន​បញ្ចេញ​រូបភាព​ផ្កាយរណប បង្ហាញពីទីតាំង​នៅព្រំដែន ស៊ីរី-អ៊ីរ៉ាក់ មុននិងក្រោយ បន្ទាប់ពីរងការ​វាយប្រហារ​ទម្លាក់​គ្រាប់បែក​របស់​កងទ័ពអាមេរិក ក្រោមបញ្ជាដំបូង​របស់​ប្រធានាធិបតី​ ចូ បៃឌិន។

ការ​វាយប្រហារ​នេះ ធ្វើឡើង​នៅយប់ចន្លោះ​ថ្ងៃទី២៥ ដល់ ២៦ ខែកុម្ភៈ ឆ្នាំ២០២១ ធ្វើឱ្យអគារ​ប្រមាណ១០ នៅទីតាំងនោះ ត្រូវបំផ្លាញ​ស្ទើរទាំងស្រុង។

អគារ​ដែល​ត្រូវ​កម្ទេចនោះ ត្រូវបាន​ប្រើប្រាស់​ដោយ​ក្រុមឧទ្ទាម Kataib Hezbollah និង Kataib Sayyid al-Shuhada ដែលមានការ​គាំទ្រ​ពីអ៊ីរ៉ង់។ អាមេរិក បាន​ចោទថា អ៊ីរ៉ង់ប្រើប្រាស់​ក្រុមឧទ្ទាមទាំងពីរនេះ ដើម្បី​ប្រឆាំង​នឹងខ្លួន នៅលើទឹកដី​អ៊ីរ៉ាក់។

មន្រ្តី​អាមេរិក បាន​ប្រាប់ CNN ថា ក្រុមឧទ្ទាម​មួយចំនួន​ត្រូវបានសម្លាប់ក្នុងការវាយប្រហារនេះ។ ដោយឡែក​អង្គការ​ក្រៅ​រដ្ឋាភិបាល​របស់​អង់គ្លេស រាយការណ៍​ថា មាន​សកម្មប្រយុទ្ធ ១៧នាក់​បានស្លាប់។

ការ​ចេញបញ្ជារបស់​បៃឌិនខាងលើ ក្រោយ​មានករណី​វាយប្រហារ​លើទីតាំងរបស់​អាមេរិក នៅក្នុងទីក្រុងបាដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី១៥ ខែកុម្ភៈ ដែល​ធ្វើឱ្យពលរដ្ឋអាមេរិកជាច្រើននាក់រងរបួស៕

ប្រភព៖ Sputnik News

អត្ថបទថ្មី
;