ឌូ តឺតេ ថាចង់ទៅអរគុណ​ ស៊ី ជីនពីង ដល់ផ្ទះ!

  • 2021-03-01 04:39:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បាន​បញ្ជាក់​នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ​២០២១ថា លោក​ចង់ធ្វើដំណើរទស្សកិច្ចខ្លីមួយ​នៅប្រទេស​ចិន ដើម្បីអរគុណ​ប្រធានាធិបតីចិន ស៊ី ជិនពីង ដោយ​ផ្ទាល់ ក្រោយ​វ៉ាក់សាំងចិន Sinovac ចំនួន ៦០ម៉ឺនដូស ត្រូវបាន​ដឹកទៅដល់ហ្វីលីពីន។

លោក ឌូតឺតេ បាន​ប្រាប់​ទៅកាន់ឯកអគ្គរដ្ឋទូតចិនប្រចាំហ្វីលីពីន យ៉ាងដូច្នេះថា៖ «ត្រឹមចុងឆ្នាំនេះ នៅពេលដែលអ្វីៗ​ត្រូវបានដោះស្រាយរួច ខ្ញុំ​នឹង​ធ្វើទស្សនកិច្ច​ខ្លីមួយ​ទៅកាន់​ប្រទេសចិន ដើម្បីចាប់ដៃជាមួយលោកប្រធានាធិបតី ស៊ី ជិនពីង ហើយ​ខ្ញុំ​នឹងនិយាយពាក្យអរគុណ​ទៅកាន់​លោក ចំពោះ​ការបរិច្ចាគនេះ»។

សូមជម្រាប​ថា កាលពីថ្ងៃ​អាទិត្យ​ម្សិលមិញ លោក ឌូតឺតេ បាន​ទៅ​ទទួល​វ៉ាក់សាំង​ដែល​ជាអំណោយ​ចិន នៅមូលដ្ឋាន​ទ័ព​អាកាស Villamor។

ប្រធានាធិបតី​ហ្វីលីពីន​លើកឡើង​ថា៖ «ចិន​បាន​បរិច្ចាគ​វ៉ាក់សាំង ទៅបណ្តា​ប្រទេស​ជាច្រើន ប៉ុន្តែ​វាគឺ​ជាការបរិច្ចាគ​ដែល​ធ្វើឡើង​ចំពោះ​ហ្វីលីពីន ដែលដឹកតាម​យន្តហោះ​របស់​រាជរដ្ឋាភិបាល​ចិន»៕

ប្រភព៖ rappler

អត្ថបទថ្មី
;