អបអរសាទរ! ប្រជាពលរដ្ឋខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំជិតបានស្ពានឆ្លងទន្លេថ្មីហើយ

  • 2021-03-02 03:39:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្ពានឆ្លងទន្លេភ្ជាប់ស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ដែលជាគម្រោងជំនួយឥតសំណងរបស់រដ្ឋាភិបាលចិនជូនចំពោះភាគីកម្ពុជា រហូតមកដល់បច្ចុប្បន្ននេះសម្រេចបាន៩៦% ហើយគ្រោងនេះនឹងដាក់ឱ្យប្រើ ប្រាស់​មុនពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរនាពេលខាងមុខ។

សូមបញ្ជាក់ថា នេះគឺជាស្ពានទី៨ដែលជាគម្រោងជំនួយរបស់ភាគីចិនជូនចំពោះភាគីកម្ពុជា។ ស្ពាននេះ​ត្រូវបានបើកការដ្ឋាន​សាងសង់​ជាផ្លូវការ ក្រោមអធិបតីភាព​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១៨៕

អត្ថបទថ្មី
;