ស៊ី ជិនពីង ថាការខ្វះអ្នកជំនាញផ្នែកមួយនេះ នឹងធ្វើឱ្យចិនខាតបង់ផលប្រយោជន៍
- 2021-03-02 06:42:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស៊ី ជិនពីង ថាការខ្វះអ្នកជំនាញផ្នែកមួយនេះ នឹងធ្វើឱ្យចិនខាតបង់ផលប្រយោជន៍
ចន្លោះមិនឃើញ
លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានលើកឡើងពីក្តីបារម្ភអំពីការខ្វះខាតអ្នកជំនាញការច្បាប់ ដើម្បីការពារផលប្រយោជន៍របស់ចិន ដោយលោកហៅថាវា «គ្រោះថ្នាក់សន្តិសុខ» សម្រាប់ប្រទេសជាតិ។
លោក ស៊ី ជិនពីង ថ្លែងកាលពីថ្ងៃទី១ ខែមីនា ឆ្នាំ២០២១ យ៉ាងដូច្នេះថា៖ «ទំហំការងារភាគច្រើនដែលពាក់ព័ន្ធនឹងបរទេសរបស់ក្រុមហ៊ុនចិន គឺស្ថិតនៅក្នុងកណ្តាប់ដៃរបស់ក្រុមហ៊ុនច្បាប់អឺរ៉ុប និងអាមេរិក ហើយវាពិតជាមានហានិភ័យសន្តិសុខយ៉ាងធំក្នុងរឿងនេះ។ ផ្នែកពាក់ព័ន្ធ ត្រូវតែដោះស្រាយបញ្ហានេះឱ្យបាន»។
បើតាមលោក ស៊ី ជិនពីង ឱ្យដឹងថា មេធាវីចិនមានមិនដល់ ៦០០នាក់ឡើយ ដែលអាចដោះស្រាយដោយឯករាជ្យលើជម្លោះពាណិជ្ជកម្ម ដូចជា ករណី (Anti-dumping និង anti subsidies) ហើយក្នុងនោះប្រហែលពាក់កណ្តាលប៉ុណ្ណោះដែលមានសមត្ថភាពគ្រប់គ្រាន់ក្នងការដោះស្រាយបណ្តឹងឧទ្ធណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក។
កាលពីថ្ងៃសៅរ៍កន្លងទៅ ក្រសួងពាណិជ្ជកម្មចិន បានចេញផ្សាយនូវច្បាប់សម្រាប់ទប់ទល់នឹងការរឹតបន្តឹង និងច្បាប់អយុត្តិធម៌ដែលធ្វើឡើងដោយបរទេស ទៅលើក្រុមហ៊ុន និងពលរដ្ឋចិន ពោលគឺនៅពេលដែលពលរដ្ឋចិន និងក្រុមហ៊ុនចិន ដែលទទួលរងការខាត់បងផលប្រយោជន៍នោះ ផ្នែកដែលពាក់ព័ន្ធរបស់ចិន នឹងផ្តល់ការគាំទ្រចាំបាច់ដល់ពួកគេ៕
ប្រភព៖ Wionews