Messi ញ៉ាក់ដាច់មុខទី ៥ នាក់តែគ្រាប់បាល់ទៅជាអត់ចូលទៅវិញ(មាន​វីដេអូ)

  • 2021-03-04 01:53:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម Barcelona អាច​ស៊ុត​បញ្ចូលទីបាន ៣ គ្រាប់​ដោយ​ប្រើ​ពេល​ដល់​ទៅ ១២០ នាទី​ក្នុង​ជើង​ទី ២ វគ្គ Semi-final ទល់​នឹង​ក្រុម​ខ្លាំង Sevilla ដែលបាន​នាំ​មុខ ២គ្រាប់​មុន​កាលពីជើងទី ១ ។

ឳកាស​ពេលបានបាល់

៣ គ្រាប់​វាយបក​ឡើង​ទៅ​វគ្គផ្តាច់ព្រ័ត្រ Copa Delrey យប់​មិញ​នេះ​រក​បាន​ដោយ​ខ្សែ​ Ousmane Dembele, ខ្សែការពារ Gerard Pique (90+4) និងខ្សែប្រយុទ្ធ Martin Braithwaite (90+5) ។

សម្រាប់ស្ថិតិ​ប្រធានក្រុម Lionel Messi ជាប់ជាកីឡាករលេង​ល្អ​ប្រចាំ​ការ​ប្រកួត ដោយញ៉ាក់បាល់ ១១ ដងជោគជ័យ 100% រួម​ចំណែកបង្កើតឳកាស​មាស ៣ ដងនិង​ព្យាយាមញ៉ាក់ដាច់មុខទី ៥ នាក់តែគ្រាប់បាល់នោះ​សង្គ្រោះដោយ​ខ្សែការពារ Sevilla ។

ជម្រាប​ជូន​ផង​ដែរ​ថា Barcelona ត្រូវ​រង់ចាំក្រុម Levante និង Athletic Bilbao ប៉ះគ្នាសិន ខណៈ​ដែល​ជើង​ទី ១ ពួកគេទាំងពីរស្មើគ្នា ១-១ ដែល​នឹង​ត្រូវ​ប៉ះគ្នា​ជើង​ទី ២ នៅ​រាត្រីនេះម៉ោង ៣ ទាបភ្លឺ៕

ខ្សែប្រយុទ្ធ Martin Braithwaite (90+5)

ទស្សនា​វីដេអូហាយឡាយខាងក្រោម៖

អត្ថបទ៖ រក្សា

អត្ថបទថ្មី
;