Honda Click ស៊េរីឆ្នាំ២០២១ តម្លៃលក់តាមហាងប៉ុណ្ណេះល្មមគិតគូរនៅ?
- 2021-03-04 03:20:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Honda Click ស៊េរីឆ្នាំ២០២១ តម្លៃលក់តាមហាងប៉ុណ្ណេះល្មមគិតគូរនៅ?
ចន្លោះមិនឃើញ
Honda Click ស៊េរីថ្មីឆ្នាំ២០២១ ជាប្រភេទម៉ូតូលេខអូតូដែលមានជម្រើសកម្លាំងម៉ាស៊ីន 125i និង150i កំពុងតែមានប្រជាប្រិយភាពច្រើនពីអ្នកនិយមជិះនៅខ្មែរ។
អាចថាជម្រើសដ៏ល្អមួយសម្រាប់ម៉ូតូ Honda Click ដែលមាន ២ ជម្រើសអ្នកទិញអាចជ្រើសយកកម្លាំងម៉ាសុីន 125សេសេ ឬ150សេសេ ដែលកំពុងដាក់លក់នៅលើទីផ្សារតាមហាងមានតម្លៃខុសគ្នាចន្លោះពី ៥០០ ទៅ ៦០០ដុល្លារ។ និងមានពណ៌គឺ ពណ៌ខ្មៅលាយទឹកក្រូច សលាយទឹកក្រូច(កម្លាំង ១៥០) ឯកម្លាំង ១២៥ ពណ៌ច្រើនដូចជា លឿងសុទ្ធ សលាយក្រហម ពណ៌ខៀវ ពណ៌ខ្មៅ និងពណ៌ក្រហម។
តាមប្រភពពីហាងនៅម្ដុំគិរីរម្យ តម្លៃលក់នៅពេលបច្ចុប្បន្នសម្រាប់កម្លាំងម៉ាស៊ីន 150សេសេ មានតម្លៃប្រមាណជា ៣ ៣០០ ដុល្លារ តែសម្រាប់ស្តុកកម្លាំងម៉ាសុីននេះនៅមានស្តុកតិចតួចនៅតាមហាងប៉ុណ្ណេះ និងកម្លាំងម៉ាស៊ីន 125សេសេ មានតម្លៃប្រមាណជា ២ ៧០០ដុល្លារ (តម្លៃអាចខុសគ្នាតិចតួចពីហាងមួយទៅហាងមួយ)។
Honda Click ស៊េរីថ្មីមានដូចជា បំពាក់អំពូលភ្លើង LED កន្ទុយភ្លើងក្រោយជាប្រភេទ LED រចនាចង្កៀងបែបថ្មី ប្រើប្រព័ន្ធហ្វ្រាំងថាស មានបន្ថែមស្តុបឲ្យសញ្ញាពីរ លៀនចេញក្រៅ កុងទ័រអេឡិចត្រូនិច សោឆ្លាតវៃ (Smart Key) ធុងផ្ទុកប្រេងឥន្ធនៈមានចំណុះ ៥,៥ លីត្រ ទម្ងន់សរុបមិនគិតពីប្រេងឥន្ធនៈគឺ ១០៩ គីឡូក្រាម និងឃ្លុបដាក់ឥវ៉ាន់ក្រោមកែបមានទំហំធំ ៕