ដឹងហើយ ថ្ងៃដែលត្រូវប្រឡងសញ្ញាបត្រ បាក់ឌុប សម្រាប់ឆ្នាំ២០២១ នេះ

  • 2021-03-04 05:08:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួងអបរំយុវជន និង​កីឡា នៅ​ថ្ងៃ​នេះ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​ស្ដីពី​ការ​កំណត់​រយៈពេល​នៃ​ឆ្នាំ​សិក្សា២០២០-២០២១ ចាប់​ផ្ដើម​កាលពី​ថ្ងៃ​ទី ១១ ខែមករា ឆ្នាំ២០២១ នឹង​ត្រូវ​បញ្ចប់​នៅ​ថ្ងៃ​ទី ៣១ ខែតុលា ឆ្នាំ២០២១ ក្នុង​នោះ វិស្សមកាល​តូច​ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ១៦ ខែមេសា ឆ្នាំ២០២១ និង​មហា​វិស្សមកាល​ពី​ថ្ងៃ​ទី ១ ដល់​ថ្ងៃ​ទី ៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ចំពោះ​ការ​ប្រឡង​សញ្ញាបត្រមធ្យម​សិក្សាបឋម​ភូមិ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១១ ខែ តុលា ឆ្នាំ២០២១ និងថ្ងៃ​ប្រឡង​សញ្ញាបត្រមធ្យមសិក្សា​ទុតិយភូមិ ឬបាក់ឌុប នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៥ ខែតុលា ឆ្នាំ២០២១។​

សូម​អាច​សេចក្ដី​ជូន​ដំណឹង​លម្អិត​ខាង​ក្រោម៖

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;