គ្រូពេទ្យថៃ ចាក់ទឹកបន្លំវ៉ាក់សាំងឱ្យកងទ័ពមួកខៀវ យកថ្លៃបាន ២០ដុល្លារក្នុងម្នាក់
- 2021-03-05 04:30:44
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គ្រូពេទ្យថៃ ចាក់ទឹកបន្លំវ៉ាក់សាំងឱ្យកងទ័ពមួកខៀវ យកថ្លៃបាន ២០ដុល្លារក្នុងម្នាក់
ចន្លោះមិនឃើញ
យោធាថៃ បានបញ្ជាក់នៅដើមខែមីនានេះឱ្យដឹងថា មានពេទ្យយោធាម្នាក់បានចាក់ទឹកបន្លំវ៉ាក់សាំងឱ្យកងទ័ពរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅក្នុងប្រទេសស៊ូដង់ខាងត្បូង។
វ៉ាក់សាំងក្លែងក្លាយនេះ ត្រូវបានចាក់ឱ្យកងទ័ពប្រមាណ ២៧៣នាក់ ដោយយកតម្លៃ ២០ដុល្លារអាមេរិក ក្នុងម្នាក់។
កងទ័ពមួកខៀវម្នាក់ បានកើតក្តីសង្ស័យ បន្ទាប់ពីកត់សម្គាល់ឃើញថា ដបវ៉ាក់សាំងក្លែងក្លាយនោះ ពុំមានផ្លាកសញ្ញាត្រឹមត្រូវអ្វីឡើយ ហើយក៏រាយការណ៍ទៅថ្នាក់លើ ទើបបែកការណ៍ថាដបនោះផ្ទុកទឹកធម្មតាប៉ុណ្ណោះ ពុំមែនជាវ៉ាក់សាំងនោទេ។
ក្រោយហេតុការណ៍នេះកើតឡើង គ្រូពេទ្យខាងលើត្រូវបានបណ្តេញចេញឱ្យមកប្រទេសថៃវិញ និងព្រមានយោធាថៃ កុំឱ្យមានរឿងនេះកើតឡើងម្តងទៀត។ គ្រូពេទ្យបោកប្រាស់នេះ ត្រូវបានដកអាជ្ញាបណ្ណ និងបណ្តេញចេញពីជួរទ័ពថៃផងដែរ៕