ស្តាតធំជាងគេ​ក្នុងលោក គឺ​ស្ថិតនៅ​ប្រទេសផ្តាច់ការមួយនៅអាស៊ី!

  • 2021-03-05 09:04:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពហុកីឡដ្ឋាន Rungrado May Day ជាពហុកីឡដ្ឋានធំជាងគេបំផុត​ក្នុងពិភពលោក ស្ថិតនៅក្រុងព្យ៊ុងយ៉ាង ប្រទេសកូរ៉េខាងជើង ដែល​អាចផ្ទុកអ្នកទស្សនាបានដល់ចំនួន ១៥ម៉ឺននាក់។

ស្តាត​នេះ​ត្រូវបានចាប់ផ្តើម​សាងសង់​នៅឆ្នាំ​១៩៨៦ និងសម្ពោធជាផ្លូវការនៅឆ្នាំ​១៩៨៩ លើទំហំផ្ទៃដី ៩៤ ០០០ម៉ែត្រការ៉េ។ វាត្រូវបានជួសជុលឡើងវិញនៅឆ្នាំ​២០១៤។

ដំបូងឡើយគេសាងសង់ស្តាតនេះធ្វើជារាងផ្កា​ម៉ុងហ្គោលីមួយប្រភេទ ប៉ុន្តែពេលសង់រួចឃើញរាងដូចជាឆ័ត្រយោងទៅវិញ។

Rungrado May Day ជាកន្លែងប្រកួតកីឡាច្រើនប្រភេទ ពិសេសគឺបាល់ទាត់​ដែល​ពាក់ព័ន្ធនឹងការប្រកួតរបស់​ក្រុមជម្រើសជាតិកូរ៉េខាងជើង។ ស្តាតនេះ​គឺត្រូវបាន​ប្រើប្រាស់​សម្រាប់ធ្វើព្យុហយាត្រាយោធាផងដែរ។

ក្នុងឆ្នាំ១៩៩៥ ស្តាតនេះ​បានជាប់កំណត់ត្រា​ដែល​មានមនុស្សចូលច្រើនបំផុត ចំនួន ១៩ម៉ឺននាក់។

ចំណែកពហុ​កីឡដ្ឋាន​ដែល​ធំជាងគេលំដាប់ទីពីរគឺ Sardar Patel នៅ​ឥណ្ឌា (ផ្ទុកបាន ១១ម៉ឺននាក់) និងទីបី ស្តាត Michigan នៅអាមេរិក (ផ្ទុកបានជាង ១០,៧ម៉ឺននាក់)៕

ប្រភព៖ Worldatlas

អត្ថបទថ្មី
;