ដំណឹងទាន់ហេតុការណ៍! កម្ពុជាស្វាគមន៍កំណើតកូនផ្សោតថ្មីទីពីរសម្រាប់ឆ្នាំ២០២១

  • 2021-03-05 10:43:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជាក្ដីរំភើបក្រៃលែង កំណត់ត្រានៃ កូនផ្សោតថ្មី ទីពីរ ត្រូវបានបញ្ជាក់នៅថ្ងៃនេះដោយក្រុមអ្នកស្រាវជ្រាវសត្វផ្សោតទន្លេមេគង្គនៃរដ្ឋបាលជលផល និងអង្គការ WWF។

កូនផ្សោតថ្មីនេះត្រូវបានប្រទះឃើញកំពុងហែលជាមួយនឹងផ្សោតពេញវ័យចំនួន ៤ក្បាល ផ្សេងទៀតកាលពីថ្ងៃម្សិលមិញ នៅឯទីជម្រកធម្មជាតិ កាំពី នៃខេត្តក្រចេះ។ សូមបញ្ជាក់ផងដែរថា កូនផ្សោតទី១ សម្រាប់ឆ្នាំ២០២១នេះ ទើបតែត្រូវបានកត់ត្រាដោយក្រុមអ្នកស្រាវជ្រាវកាលពីចុងសប្ដាហ៍មុននេះ នៅក្នុងទីជម្រកធម្មជាតិនៃនៃខេត្តស្ទឹងត្រែង។

ព្រឹត្តការណ៍ទាំងពីរនេះ គឺជាការលើកទឹកចិត្តខ្លាំងបំផុតមួយដល់ក្រុមអ្នកស្រាវជ្រាវ ក្នុងការបន្ដតាមដានស្ថានភាព និងកំណត់អត្តសញ្ញាណសត្វផ្សោតនៅក្នុងតំបន់ទេសភាពមេគង្គ។ នៅឆ្នាំ ២០២០ ក្រុមស្រាវជ្រាវបានកត់ត្រាកូនផ្សោតចំនួន ៩ ក្បាល ខណៈកូនផ្សោតចំនួន ១៣ ក្បាលត្រូវបានកត់ត្រាក្នុងឆ្នាំ ២០១៩។

ប្រភព៖ WWF កម្ពុជា

អត្ថបទថ្មី
;