យោធាមីយ៉ាន់ម៉ា ប្រាប់ឥណ្ឌាថា៖ បើចង់ធ្វើមិត្តល្អទៀត ត្រូវប្រគល់ប៉ូលិស ៨នាក់មកឱ្យខ្លួនវិញ
- 2021-03-06 12:51:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យោធាមីយ៉ាន់ម៉ា ប្រាប់ឥណ្ឌាថា៖ បើចង់ធ្វើមិត្តល្អទៀត ត្រូវប្រគល់ប៉ូលិស ៨នាក់មកឱ្យខ្លួនវិញ
ចន្លោះមិនឃើញ
រដ្ឋអំណាចយោធាមីយ៉ាន់ម៉ា បានស្នើសុំឱ្យភាគីឥណ្ឌា ប្រគល់ប៉ូលិស ៨នាក់ដែលរត់គេចចេញពីមីយ៉ាន់ម៉ា ចូលទឹកដីឥណ្ឌា។
ប៉ូលិសប្រមាណ៣០នាក់រួមទាំងក្រុមគ្រួសារ ត្រូវបានរាយការណ៍ថា បានរត់គេចឆ្លងចូលព្រំដែនឥណ្ឌា ព្រោះតែពួកគេមិនចង់ធ្វើតាមបញ្ជារបស់យោធាដែលធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាលស៊ីវិលកាលពីដើមខែកុម្ភៈ។
យ៉ាងណាមិញលោកស្រីបញ្ជាក់ថា លោកស្រីក៏កំពុងរង់ចាំការណែនាំដោយផ្ទាល់ពីក្រសួងកិច្ចការផ្ទៃក្នុងនៃប្រទេសឥណ្ឌាជាមុនសិនដែរ។
ក្នុងសំបុត្រនោះមានខ្លឹមសារថា៖ «ដើម្បីរក្សាទំនាក់ទំនងមិត្តភាពរវាងប្រទេសជិតខាងយើងទាំងពីរ សូមអ្នកឃុំខ្លួនប៉ូលិសទាំង៨នាក់ដែលបានចូលទឹកដីឥណ្ឌា ហើយប្រគល់មកឱ្យមីយ៉ាន់ម៉ាវិញ»។
ទន្ទឹមនឹងនេះ ក្នុងសំបុត្រក៏បានបញ្ជាក់លម្អិតនូវឈ្មោះប៉ូលិស ៤នាក់ ដែលមានអាយុពី ២២ ទៅ ២៥ឆ្នាំ ក្នុងនោះមានប៉ូលិសស្រីម្នាក់ផងដែរ៕