សព​វីរនារីបាតុករ ត្រូវអាជ្ញាធរមីយ៉ាន់ម៉ា គាស់ឡើង​មកវិញ

  • 2021-03-07 13:00:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


អាជ្ញាធរ​មីយ៉ាន់ម៉ា បាន​គាស់​សាកសពយុវតី Kyal Sin អាយុ១៩ឆ្នាំ​ដែលជាវីរនារីបាតុករ ដើម្បី​ធ្វើកោសល្យវិច្ច័យ​បញ្ជាក់​ថា ការស្លាប់របស់នាង​មិនមែន​ដោយ​សារត្រូវប៉ូលិសបាញ់​ចំ​នោះទេ។

គួរ​រំលឹក​ថា Kyal Sin ត្រូវបាន​រាយការណ៍ថា បាន​ស្លាប់​ក្នុងអំឡុងធ្វើបាតុកម្ម​ប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ​២០២១ ដោយរូបនាង​ត្រូវប៉ូលិស​មីយ៉ាន់ម៉ា​បង្ក្រាប​បាញ់​ចំក្បាល។

យ៉ាងណាមិញ គ្រូពេទ្យកោសល្យវិច្ច័យ​ បាន​រកឃើញ​ថា មុខរបួស​នៅត្រង់ចំណុចក្បាល​ផ្នែក​ខាងក្រោយ ដែលមាន​ទំហំត្រឹម ០,៧សង់ទីម៉ែត្រ គឺ​វា​ខុសគ្នានឹង​ទំហំ​គ្រាប់កាំភ្លើង​ដែល​ប្រើដោយប៉ូលិស។ នេះបើតាម​ការចេញផ្សាយ​របស់​ទូរទស្សន៍រដ្ឋ MRTV កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ​២០២១។

ប្រភពដដែលបន្តថា ក្នុងពេល​បង្ក្រាប​ គឺប៉ូលិសនៅទល់មុខគ្នា​នឹងបាតុករ តែរបួសបែរជានៅខាងក្រោយក្បាលទៅវិញ។ មានន័យថា Kyal Sin អាចនឹង​ត្រូវបាញ់ចំស្លាប់​ដោយ​កាំភ្លើងរបស់​បាតដៃទីបី៕

ប្រភព៖ Channelnewsasia

អត្ថបទថ្មី
;