ខេត្តកំពង់ធំ មានករណីឆ្លងកូវីដ១៩ ពីកូន ទៅម្តាយ!
- 2021-03-08 02:17:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខេត្តកំពង់ធំ មានករណីឆ្លងកូវីដ១៩ ពីកូន ទៅម្តាយ!
ចន្លោះមិនឃើញ
រដ្ឋបាលខេត្តកំពង់ធំ បានជូនដំណឹងកាលពីម្សិលមិញថា យុវតីមា្នក់ ឡេង មីងហួយ អាយុ១៦ឆ្នាំ រស់នៅភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ គឺមានវិជ្ជមានកូវីដ១៩។
រដ្ឋបាលខេត្តបញ្ជាក់ថា នៅថ្ងៃទី២៨កុម្ភៈ នាងបានទៅជួបជុំជាមួយតែម្តាយឈ្មោះ អ៊ា យ៉ុម អាយុ៣៧ឆ្នាំ និងបងប្រុសឈ្មោះ ឡេង រ៉េត អាយុ១៩ឆ្នាំ។
យ៉ាងណាមិញ នៅព្រឹកថ្ងៃទី៨មីនានេះ ក្រសួងសុខាភិបាលបានប្រកាសថា ស្រ្តីជនជាតិខ្មែរ អាយុ៣៧ឆ្នាំ (មិនបញ្ចេញឈ្មោះ) រស់នៅភូមិគិរីអណ្តែត ឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ មានវិជ្ជមានកូវីដ១៩ផងដែរ។ នេះអាចបញ្ជាក់បានថា វាជាករណីឆ្លងកូវីដ១៩ ពីកូន ទៅម្តាយ។
បើតាមរដ្ឋបាលខេត្តកំពង់ធំ យុវតី ឡេង មីងហួយ ក៏បានធ្វើដំណើរទៅសួរសុខទុកជីតានៅផ្ទះ និងអ្នកជុំវិញផ្ទះនោះ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២១។ ហើយនៅថ្ងៃទី២ ខែមីនា នាងបានចូលរួមបុណ្យសពជីតា (ដែលបានស្លាប់) ដែលមានអ្នកចូលរួមជិត ៥០នាក់។ ថ្ងៃទី៣មីនា នាងបានចូលរួមហែសពជីតាទៅកាន់វត្តគិរីអណ្តែត ដែលមានអ្នកភូមិចូលរួមជិត ៥០នាក់៕