ឥណ្ឌា ដាក់ទ័ពប៉ារ៉ា នៅជាប់ព្រំដែនមីយ៉ានម៉ា!
- 2021-03-08 03:49:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌា ដាក់ទ័ពប៉ារ៉ា នៅជាប់ព្រំដែនមីយ៉ានម៉ា!
ចន្លោះមិនឃើញ
រដ្ឋាភិបាល បានបញ្ជាឱ្យដាក់ទ័ពប៉ារ៉ា (Assam Rifles) នៅតំបន់ភាគឦសាន ជាប់ព្រំដែនមីយ៉ាន់ម៉ា ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលខុសច្បាប់របស់ប្រជាជនមីយ៉ានម៉ា ដែលរត់គេចពីរដ្ឋអំណាចយោធា។
ប្រភពពីកងទ័ពប៉ារ៉ានេះ បានបង្ហើបឱ្យដឹងថា ការចេញបញ្ជាខាងលើ គឺជាសារបញ្ជាក់យ៉ាងច្បាស់ និងប្រាកដនិយម ពោលគឺគ្មានជនជាតិមីយ៉ាន់ម៉ាណាម្នាក់ ត្រូវបានអនុញ្ញាតឱ្យចូលទឹកដីឥណ្ឌា ដោយគ្មានទិដ្ឋាការ ឬលិខិតអនុញ្ញាតអ្វីមួយនោះទេ។
គួរដឹងថា ភូមិរបស់មីយ៉ានម៉ា ចំនួន២៥០ភូមិ និងមានប្រជាជនជាង ៣០ម៉ឺននាក់ រស់នៅតាមបណ្តោយព្រំដែន ប្រវែង១០គីឡូម៉ែត្រ ក្នុងនោះគឺតែងមានមនុស្សឆ្លងកាត់ព្រំដែនចូលឥណ្ឌា ខ្លះស្របច្បាប់ និងខ្លះខុសច្បាប់។
គួរកត់សម្គាល់ដែរថា ការចេញបញ្ជានេះធ្វើឡើងក្រោយពេលដែលយោធាមីយ៉ាន់ម៉ា បានស្នើសុំឱ្យភាគីឥណ្ឌា ប្រគល់មន្រ្តីប៉ូលិសមីយ៉ាន់ម៉ារូប ដែលលួចរត់ចូលឥណ្ឌា មកឱ្យខ្លួនវិញ ដើម្បីរក្សាទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ៕
ប្រភព៖ The Statesman