ទាំងនេះ​ជាទីតាំង​ដែល​បុរសផ្ទុកកូវីដ១៩ នៅខេត្តកំពង់ចាម បានទៅដល់!

  • 2021-03-08 04:42:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ​២០២១នេះ រដ្ឋបាល​ខេត្តកំពង់ចាម បាន​ចេញ​សេចក្តីប្រកាស​ព័ត៌មាន​បង្ហាញ​ពី​ប្រវត្តិធ្វើដំណើរ និង​អ្នកពាក់ព័ន្ធ​នឹងបុរសខ្មែរម្នាក់​នៅស្រុកកងមាស ដែល​មានវិជ្ជមាន​កូវីដ១៩ ដោយរដ្ឋបាល​ខេត្ត​អំពាវនាវឱ្យអ្នកពាក់ព័ន្ធ ទៅពិនិត្យសុខភាព​ និងយកសំណាក។

នៅថ្ងៃទី៣មីនា បុរសម្នាក់នេះ ធ្វើដំណើរពីខេត្តព្រះសីហនុ តាមរយៈរថយន្តឈ្នួល (ជិតផ្សារពាណិជ្ជកម្ម ម្តុំពេទ្យព្រៃចេក) មកភ្នំពេញ។

នៅម៉ោង ៧កន្លះយប់ថ្ងៃទី៣មីនា គាត់​ទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ ហើយចូលសួរសុខទុក្ខក្មួយប្រុស​ដែលសម្រាកព្យាបាល​ជំងឺ​នៅអគារបេះដូង​នៃមន្ទីរពេទ្យកាល់ម៉ែត្រ។ នៅយប់ដដែលនោះ គាត់​ទៅស្នាក់នៅជាមួយបងស្រី (បន្ទប់ជួល) នៅស្ទឹងមានជ័យ។

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;