កោសល្យវិច្ច័យសពវីរនារីបាតុករ៖ វត្ថុដែលនៅក្នុងក្បាលនាង មិនមែនជាគ្រាប់កាំភ្លើងរបស់ប៉ូលិសមីយ៉ាន់ម៉ាទេ
- 2021-03-09 03:34:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោសល្យវិច្ច័យសពវីរនារីបាតុករ៖ វត្ថុដែលនៅក្នុងក្បាលនាង មិនមែនជាគ្រាប់កាំភ្លើងរបស់ប៉ូលិសមីយ៉ាន់ម៉ាទេ
ចន្លោះមិនឃើញ
អាជ្ញាធរមីយ៉ាន់ម៉ា បានគាស់សាកសពនារីបាតុករអាយុ១៩ឆ្នាំ Kyal Sin ដែលបានស្លាប់ក្នុងអំឡុងធ្វើបាតុកម្មកាលពីសប្តាហ៍មុន នៅក្រុង Mandalay ដើម្បីយកមកធ្វើកោសល្យវិច្ច័យលាងជម្រះភាពសង្ស័យថាការស្លាប់របស់នាងគឺមិនពាក់ព័ន្ធនឹងការបង្ក្រាបរបស់ប៉ូលិសមីយ៉ាន់ម៉ានោះទេ។
កាសែតរដ្ឋមីយ៉ាន់ម៉ា Global New Light បានចុះផ្សាយកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ថា លទ្ធផលនៃការធ្វើកោសល្យវិច្ច័យលើសាកសព Kyal Sin រកឃើញថា ត្រង់របួសផ្នែកក្បាលខាងក្រោយឆ្វេងរបស់នាង គឺមានបំណែកវត្ថុមួយនៅក្នុងនោះ ប៉ុន្តែវាខុសគ្នាពីគ្រាប់កាំភ្លើងដែលប្រើដោយប៉ូលិស។
ប្រភពដដែលបន្តថា កងសន្តិសុខដែលបំពេញភារកិច្ចនាពេលនោះ គឺបែរមុខចំដាក់គ្នានឹងបាតុករ តែគ្រាប់កាំភ្លើងបែរជាស្ថិតនៅផ្នែកខាងក្រោយនៃក្បាល ដែលបញ្ជាក់ថា មានបាតដៃទី៣ ដែលប៉ុនប៉ងបញ្ឆេះស្ថានការណ៍នេះ៕