ឥណ្ឌា មិនទាន់ប្រគល់ប៉ូលិស ៨រូបឱ្យមីយ៉ាន់ម៉ាវិញទេ តែធ្វើរឿងនេះជំនួសវិញ
- 2021-03-09 08:54:14
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឥណ្ឌា មិនទាន់ប្រគល់ប៉ូលិស ៨រូបឱ្យមីយ៉ាន់ម៉ាវិញទេ តែធ្វើរឿងនេះជំនួសវិញ
ចន្លោះមិនឃើញ
របបសឹកមីយ៉ាន់ម៉ា បានស្នើសុំឱ្យឥណ្ឌា ប្រគល់ប៉ូលិស៨រូបដែលរត់ឆ្លងកាត់ចូលឥណ្ឌា មកឱ្យខ្លួនវិញ។ សំណើនេះ ឥណ្ឌាមិនទាន់សម្រេចយ៉ាងណាទេ ប៉ុន្តែបែរជាបញ្ជូនជនភៀសខ្លួនរ៉ូហ៊ីងយ៉ាង ទៅឱ្យយោធាមីយ៉ាន់ម៉ាទៅវិញ។
មន្រ្តីឥណ្ឌា ២រូប បានឱ្យដឹងកាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ថា ប៉ូលិសឥណ្ឌា បានចាប់ឃុំខ្លួនជនជាតិរ៉ូហ៊ីងយ៉ាជាង ១៥០នាក់ ដែលរស់នៅខុសច្បាប់ នៅតំបន់ Jammu និង Kashmir ហើយបានចាប់ផ្តើមបញ្ជូនទៅមីយ៉ាន់ម៉ា។
មន្រ្តីឥណ្ឌាមួយរូប បញ្ជាក់ថា «ការចាត់វិធានការនេះ គឺជាសមយុទ្ធមួយក្នុងការតាមដានជនបរទេសដែលគ្មានឯកសារស្របច្បាប់ នៅតំបន់ Jammu។ យើងបានចាប់ផ្តើមដំណើរការនិរទេសនូវជនភៀសខ្លួនទាំងនេះ»៕