មិនដាច់ចិត្ត​បាញ់​ប្រហារ​បាតុករ ប៉ូលិស​មីយ៉ាន់ម៉ា​សុខចិត្តលាលែងពី​តំណែង​រត់ភៀសខ្លួន

  • 2021-03-10 08:33:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


មន្រ្តី​ប៉ូលិស​មីយ៉ាន់ម៉ាមួយរូប បាន​ទម្លាយការពិតអំ​ពីការ​រត់ភៀសខ្លួនចូល​ទឹកដីឥណ្ឌា ដើម្បីគេចពីការសម្លាប់​របស់​រដ្ឋអំណាច​យោធាមីយ៉ាន់ម៉ា ដែលបញ្ជាឱ្យបាញ់​ប្រហារ​បំបែកក្រុមបាតុករ។ នេះបើតាមការចុះផ្សាយរបស់ Reuters នៅថ្ងៃទី១០ ខែមីនា ឆ្នាំ​២០២១។

ប៉ូលិស​ទប់ទល់នឹងបាតុករ​នៅមីយ៉ាន់ម៉ា (រូបតំណាង)
ប៉ូលិស​រូបនោះ ​ឈ្មោះថា Tha Pen ត្រូវបាន​រដ្ឋាភិបាលយោធា​បញ្ជាឱ្យបាញ់​ទៅលើបាតុករ ដោយ​កាំភ្លើង​របស់គាត់​ផ្ទាល់ ដើម្បីបំបែកពួកគេ​នៅក្រុង Khampat កាលពីថ្ងៃទី២៧កុម្ភៈ ប៉ុន្តែត្រូវលោកបដិសេធ។ នៅថ្ងៃបន្ទាប់ គេក៏មកសួរលោកម្តងទៀត ហើយលោក​ក៏បន្តបដិសេធ​ ព្រមទាំង​លាលែង​ចេញពីតំណែង​តែម្តង។

នៅថ្ងៃទី១មីនា គាត់​បាន​លួច​ចាកចេញពីផ្ទះ និងគ្រួសារ ហើយ​ធ្វើដំណើររយៈពេល​ ៣ថ្ងៃ ភាគច្រើនបំផុត​គឺធ្វើដំណើរតែពេលយប់ ដើម្បីកុំឱ្យគេចាប់បាន មុនឆ្លងដែនចូល​ទឹកដី​ឥណ្ឌា នៅរដ្ឋ Mizoram។

លោក​ Tha Pen បាន​ប្រាប់ Reuters ថា លោកគ្មានជម្រើសទេ។ លោកនិងមិត្តរួមការងារ ៦នាក់ទៀត គឺសុទ្ធតែមិនគោរព​បញ្ជាពីថ្នាក់លើ៕

ប្រភព៖ Reuters

អត្ថបទថ្មី
;