ក្រសួងមហាផ្ទៃ សម្រេច​បង្កើត​ភូមិថ្មីចំនួន៣៧ នៅខេត្តក្រចេះ

  • 2021-03-10 07:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ផ្អែកលើសំណើរបស់រដ្ឋបាលខេត្តក្រចេះ ក្រសួងមហាផ្ទៃបានចេញប្រកាសលេខ ៧៧៣ ប្រក ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ដែលចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោយសម្រេច បង្កើតភូមិថ្មីចំនួន ៣៧ ស្ថិតក្នុងឃុំ សង្កាត់ ១៧ នៃស្រុក ក្រុង ០៥ ក្នុងខេត្តក្រចេះ។

រូបថត៖ វិបសាយ construction-property
មកទល់បច្ចុប្បន្ន ខេត្តក្រចេះមានស្រុក ក្រុងចំនួន ០៦ ឃុំ សង្កាត់ ៤៧ និងភូមិ ២៥៨ ដែលក្នុងចំណោមភូមិទាំងអស់នេះមាន ឧបសម្ព័ន្ធជារចនាសម្ព័ន្ធ គ្រប់គ្រងរដ្ឋបាលបណ្ដោះអាសន្ន ឬហៅថា ភូមិ ឧបសម្ព័ន្ធចំនួន ១២៤។

ក្នុងភូមិសាស្រ្ត ភូមិឧបសម្ព័ន្ធ ទាំងអស់នោះមានប្រជាពលរដ្ឋរស់នៅ ២២ ៦២០គ្រួសារ ចំនួនមនុស្ស ៨៧ ០៧៦នាក់ ហើយអ្នកដែលមានអាយុចាប់ពី១៨ឆ្នាំឡើង មានចំនួន ៤៦ ៨៣៥នាក់ និងបាន ចុះឈ្មោះបោះឆ្នោតចំនួន ៣២ ៦៣៨នាក់។

ការសម្រេចបង្កើតភូមិថ្មីជាផ្លូវការជំនួសឲ្យភូមិឧបសម្ព័ន្ធបណ្ដោះអាសន្ន មិនត្រឹមតែបានបង្កលក្ខណៈ ងាយស្រួលដល់ ការគ្រប់គ្រងរដ្ឋបាលរបស់អាជ្ញាធរមូលដ្ឋានខេត្តក្រចេះប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កលទ្ធភាព ធំធេងសម្រាប់ការអភិវឌ្ឍមូលដ្ឋាននៅតំបន់ដាច់ស្រយាលនេះទៀតផង៕

សូមអានបន្ថែមខាងក្រោម៖

អត្ថបទថ្មី
;