ផ្អាកសិប្បកម្មឡឥដ្ឋមួយកន្លែង នៅស្រុកកងមាស ក្រោយអ្នកកើតជំងឺកូវីដ១៩ម្នាក់ ចូលទៅស្នាក់នៅ

  • 2021-03-10 08:47:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រដ្ឋបាលខេត្តកំពង់ចាម បានជូនដំណឹងនៅថ្ងៃនេះស្ដីពីការផ្អាកជាបណ្ដោះអាសន្ន សិប្បកម្មឡឥដ្ឋឯក គឹមធួក នៅភូមិអូរកណ្ដោ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម បន្ទាប់ពីការស្រាវជ្រាវ រកអ្នកពាក់ព័ន្ធនឹងបុរសឈ្មោះ ម៉ី ស៊ីថាន់ អាយុ ២៧ឆ្នាំ មានករណីវិជ្ជមាន កូវីដ-១៩ មកស្នាក់នៅក្នុងសិប្បកម្មឡដ្ឋនេះ។

លោកអភិបាលខេត្ត ចាត់ឲ្យមន្ត្រីសុខាភិបាលចុះបាញ់ថ្នាំសម្លាប់មេរោគនៅបរិវេណដែលបុរសខាងលើបានមកស្នាក់នៅ និងរាយពាត់ដាក់ខ្សែសុវត្ថិភាព ហាមចេញចូលនៅក្នុងបរិវេណនោះ និងបានយកអ្នកពាក់ព័ន្ធដោយផ្ទាល់នឹងបុរសនេះមកធ្វើចត្តាឡីស័ក នៅសណ្ឋាគារមេគង្គ។ ចំពោះ អ្នកដែលប៉ះពាល់ដោយប្រយោល ត្រូវបានដាក់ឲ្យធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីតាមដានសុខភាព និងយកសំណាកទៅពិនិត្យ នៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

សូមអានលម្អិតខាង​ក្រោម៖

សូមជម្រាបថា កាលថ្ងៃទី៣មីនា បុរសឈ្មោះ ម៉ី ស៊ីថាន់ អាយុ ២៧ឆ្នាំ ដែលបានកើតជំងឺកូវីដ១៩ ធ្វើបានដំណើរពីខេត្តព្រះសីហនុ តាមរយៈរថយន្តឈ្នួល (ជិតផ្សារពាណិជ្ជកម្ម ម្តុំពេទ្យព្រៃចេក) មកភ្នំពេញ។ នៅម៉ោង ៧កន្លះយប់ថ្ងៃទី៣មីនា គាត់ទៅដល់មន្ទីរពេទ្យកាល់ម៉ែត្រ ហើយចូលសួរសុខទុក្ខក្មួយប្រុសដែលសម្រាកព្យាបាលជំងឺនៅអគារបេះដូងនៃមន្ទីរពេទ្យកាល់ម៉ែត្រ។ នៅយប់ដដែលនោះ គាត់ទៅស្នាក់នៅជាមួយបងស្រី (បន្ទប់ជួល) នៅស្ទឹងមានជ័យ។ ម៉ោង ៧ព្រឹកថ្ងៃទី៤មីនា បុរសម្នាក់នេះ បន្តដំណើរពីស្ទឹងមានជ័យ ទៅមុខវត្តគៀនឃ្លាំង ជ្រោយចង្វារ និងបានបន្តដំណើរតាមរថយន្តឈ្នួល ទៅខេត្តកំពង់ចាម ដោយបានឈប់នៅស្តុបផ្សារព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ និងបានបន្តដំណើរតាមម៉ូតូឌុប បន្តរហូតដល់ផ្ទះនៅភូមិអូរកណ្តោ ឃុំព្រែកក្របៅ ស្រុកកងមាស វេលាម៉ោង ១២ថ្ងៃត្រង់។ ព្រឹកថ្ងៃទី៥មីនា គាត់និងប្អូនប្រុស បានជិះម៉ូតូទៅផ្សារព្រៃទទឹង និងបានដើរផ្សារទិញត្រី និងគ្រឿងធ្វើម្ហូប ប្រហែល ៣០នាទី មុនត្រឡប់ទៅផ្ទះវិញ៕

អត្ថបទថ្មី
;