ទេសាភិបាលធនាគារជាតិនៃកម្ពុជាមានប៉ុន្មានរូបហើយមកដល់បច្ចុប្បន្ន? ហើយទី១ជានរណា?

  • 2021-03-10 10:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បន្ទាប់ពីសម័យអាណាព្យាបាលបារាំងត្រូវបានបញ្ចប់ ប្រទេសកម្ពុជាចាប់ផ្ដើមមានរូបិយវត្ថុជាតិដោយខ្លួនឯងដើម្បីជំនួសប្រាក់ព្យ៉ាស់។ ប្រាក់រៀលត្រូវបានចេញផ្សាយដំបូងនៅខែកញ្ញា ឆ្នាំ១៩៥៥ ក្នុងសម័យសង្គមរាស្ត្រនិយម។

ចាប់ពីឆ្នាំ ១៩៧៥ ដល់ឆ្នាំ១៩៧៩ រយៈពេល៥ឆ្នាំ ដែលកម្ពុជាស្ថិតក្រោមរបបកម្ពុជាប្រជាធិបតេយ្យ (សម័យប៉ុលពត) ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុត្រូវបានបំផ្លិចបំផ្លាញទាំងស្រុង។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាចាប់ពី១៩៩៨រហូតដល់បច្ចុប្បន្ន រូបថត៖ផេកហ្វេសបុកធនាគារជាតិនៃកម្ពុជា
ចាប់តាំងពីឆ្នាំ១៩៥៥ រហូតមកដល់បច្ចុប្បន្ន ធនាគារជាតិនៃកម្ពុជាមានទេសាភិបាលសរុបចំនួន ៩រូប ។ វីដេអូខាងក្រោមនេះគឺជាឥស្សរជនទាំង៩រូប ដែលមានតួនាទីដឹកនាំគោលនយោបាយរូបិយវត្ថុរបស់ប្រទេសកម្ពុជា ចាប់ពីសម្តេចបវរសេដ្ឋា សឺន សាន នាឆ្នាំ១៩៥៥ រហូតដល់លោក ជា ចាន់តូ ដែលជាទេសាភិបាលបច្ចុប្បន្ន។

ប្រភព និងវីដេអូ៖ ផេកហ្វេសបុក សារមន្ទីរ ព្រះស្រីឦសានវរ្ម័ន

អត្ថបទថ្មី
;