សហគមន៍២០កុម្ភៈ បន្តដំណើរឆ្លងរាលដាលដល់ខេត្តទី១០
- 2021-03-11 01:03:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហគមន៍២០កុម្ភៈ បន្តដំណើរឆ្លងរាលដាលដល់ខេត្តទី១០
ចន្លោះមិនឃើញ
បាត់ដំបងជាខេត្តទី១០ ដែលទើបតែរកឃើញករណីវិជ្ជមានកូវីដ១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ពោលគឺកើតឡើងស្រ្តីជនជាតិខ្មែរអាយុ ៣០ឆ្នាំ មានអាសយដ្ឋាននៅភូមិទួលច្រនៀង ឃុំបាយដំរាំ ស្រុកបាណន់ ខេត្តបាត់ដំបង ដោយគាត់ជាអ្នកមកពីខេត្តព្រះសីហនុ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
គិតត្រឹមព្រឹកថ្ងៃទី១១មីនានេះ កម្ពុជាមានករណីឆ្លងកូវីដ១៩សរុប ១១៦៣នាក់ ក្នុងនោះជាសះស្បើយ ៥៩៧នាក់។ បើគិតតែសហគមន៍២០កុម្ភៈ កើនឡើងដល់ ៦៥២នាក់ ក្នុងនោះជាសះស្បើយ ១១០នាក់៕