ប្រាយុទ្ធ បាញ់អាកុលដាក់អ្នកកាសែត បន្លំមិនឆ្លើយសំណួរចាក់ដោត (មានវីដេអូ)
- 2021-03-11 03:56:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រាយុទ្ធ បាញ់អាកុលដាក់អ្នកកាសែត បន្លំមិនឆ្លើយសំណួរចាក់ដោត (មានវីដេអូ)
ចន្លោះមិនឃើញ
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបាញ់អាល់កុលដាក់អ្នកកាសែត ក្នុងអំឡុងពេលធ្វើសន្និសីទកាសែតកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១។
ការបាញ់អាល់កុលបែបនេះ ធ្វើឡើងក្រោយមានអ្នកកាសែតបានសួរលោកអំពីការរុះរើគណៈរដ្ឋមន្រ្តី បន្ទាប់ពីមានរដ្ឋមន្រ្តី៣រូប ត្រូវបានឃុំខ្លួន ពាក់ព័ន្ធនឹងការចូលរួមធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហាររបស់យោធាទម្លាក់លោកស្រី កាលពីឆ្នាំ២០១៤។
លោកប្រាយុទ្ធ បានត្រឹមនិយាយបែបនេះ៖ «មានសំណួរអី្វផ្សេងទៀតទេ? ខ្ញុំមិនដឹងទេរឿងនេះ។ ខ្ញុំមិនបានឃើញវា។ តើនេះមិនមែនជារឿងដែលនាយករដ្ឋមន្រ្តី គួរតែដឹងមុនឬទេ?»។ បន្ទាប់មកលោកដកដបអាល់កុល រួចបាញ់ទៅលើអ្នកកាសែត ហើយដើរចេញ៕
សូមទស្សនាវីដេអូខាងក្រោម៖