នាយករដ្ឋមន្រ្តីកម្ពុជា ឡាវ វៀតណាម ឯកភាពផ្តល់ការចាក់វ៉ាក់សាំងទៅវិញទៅមក
- 2021-03-11 09:14:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នាយករដ្ឋមន្រ្តីកម្ពុជា ឡាវ វៀតណាម ឯកភាពផ្តល់ការចាក់វ៉ាក់សាំងទៅវិញទៅមក
ចន្លោះមិនឃើញ
សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា លោក ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីឡាវ និងលោក ង្វៀន សួនហ៊្វុក នាយករដ្ឋមន្រ្តីវៀតណាម បានឯកភាពគ្នាពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមក ក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ១៩។ ក្នុងនោះនាយករដ្ឋមន្រ្តីទាំងបី បានឯកភាពគ្នាក្នុងការផ្តល់ការចាក់វ៉ាក់សាំងកូវីដ១៩ ទៅវិញទៅមក ដោយមិនគិតថ្លៃដល់មន្រ្តីការទូត និងសិស្ស និស្សិតកម្ពុជា ឡាវ និងវៀតណាម ដែលកំពុងស្នាក់នៅក្នុងប្រទេសនីមួយៗ។
ការឯកភាពគ្នានេះ ធ្វើឡើងក្នុងជំនួបពិភាក្សាគ្នាតាមប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការារវាងប្រទេសទាំងបី ក្នុងក្របខណ្ឌទ្វេភាគី ត្រីភាគី និងពហុភាគី។
សូមអានបន្ថែមក្នុងសេចក្តីប្រកាសព័ត៌មានខាងក្រោម៖