ច្បាប់ថ្មី៖ រាជរដ្ឋាភិបាល​ មានសិទ្ធិ​ដាក់ចេញវិធានការសុខាភិបាល ក្នុងនោះ​មានទាំងការ​ចាក់វ៉ាក់សាំង

  • 2021-03-12 01:16:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


យោងតាមមាត្រា៣ នៃ​ច្បាប់​ស្តីពី​ «វិធានការ​ទប់ស្កាត់​ការ​ឆ្លងរាលដាល​នៃជំងឺកូវីដ១៩ និងជំងឺ​ឆ្លងកាចសាហាវ​ និងប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរផ្សេងទៀត» មានខ្លឹមសារ​ថា៖

ក្នុងគោលដៅ​ប្រយុទ្ធ​ និងទប់ស្កាត់​ការឆ្លង​រាលដាលនៃជំងឺ​កូវីដ១៩ នៅក្នុងព្រះរាជាណាចក្រ​កម្ពុជា រាជរដ្ឋាភិបាល​មានសិទ្ធិដាក់ចេញនូវវិធានការ​សុខាភិបាល​ចាំបាច់​នានា មាន​ជាអាទិ៍៖

សម្តេច ហ៊ុន សែន អញ្ជើញ​ចាក់វ៉ាក់សាំងកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃទី៤មីនា ២០២១ (រូបថត៖ AKP)
-ការធ្វើអនាម័យ

-ការពាក់ម៉ាស

-ការរក្សា​គម្លាត​សុវត្ថិភាព​សង្គម

-ការយក​សំណាក​ទៅវិភាគ​រកមេរោគ​កូវីដ១៩

-ការធ្វើចត្តាឡីស័ក

-ការ​ដាក់​ឱ្យនៅដាច់ដោយឡែក​ដើម្បីទទួលការព្យាបាល

-ការចាក់វ៉ាក់សាំង​ការពារជំងឺកូវីដ១៩

-ការធ្វើសេចក្តីប្រកាស​សុខភាព និង

-វិធានការ​សុខាភិបាល​ផ្សេងទៀត​ដែលមានភាពចាំបាច់ ដើម្បី​ឆ្លើយតប​និង​ទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩។

ខ្លឹមសារ​លម្អិត​នៃវិធាន​ការ​សុខាភិបាលខាងលើ ត្រូវកំណត់​ដោយអនុក្រឹត្យ។

ក្នុង​ករណី​បន្ទាន់ និងចាំបាច់ រាជរដ្ឋាភិបាល​អាចប្រគល់សិទ្ធិ​ដល់​ក្រសួងសុខាភិបាល ដើម្បីដាក់ចេញនូវ​វិធានការ​សុខាភិបាល​ផ្សេងថែមទៀត សំដៅទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ១៩ ឱ្យបានទាន់ពេលវេលា៕

អត្ថបទថ្មី
;