រូបភាពដែលគេថា យោធាមីយ៉ាន់ម៉ា គាស់សពវីរនារីបាតុករនោះ ឥឡូវដឹងការពិតហើយ!
- 2021-03-12 04:14:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពដែលគេថា យោធាមីយ៉ាន់ម៉ា គាស់សពវីរនារីបាតុករនោះ ឥឡូវដឹងការពិតហើយ!
ចន្លោះមិនឃើញ
ក្នុងបណ្តាញសង្គមហ្វេសប៊ុកមីយ៉ាន់ម៉ា កំពុងផ្ទុះនូវការចែករំលែករូបភាពដែលបង្ហាញពីយោធាមីយ៉ាន់ម៉ា គាស់ផ្នូរមួយ ដែលត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមអះអាងថាជាការគាស់សព Kyal Sin នារីដែលបានស្លាប់ក្នុងបាតុកម្មកាលពីដើមខែមីនានេះ។
ការពិតរូបភាពនេះ គឺត្រូវបានគេដាក់ក្នុងវីដេអូ TikTok ដោយបានបង្ហោះកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០មកម្ល៉េះ ពោលគឺជារូបភាពដែលបង្ហាញពីយោធាមីយ៉ានម៉ា កំពុងជីកផ្នូរបុរាណមួយប៉ុណ្ណោះ។ ផ្នូរបុរាណនេះ ត្រូវបានរកឃើញនៅតំបន់ Kyaukpadaung ក្នុងក្រុង Mandalay ភាគកណ្តាលប្រទេសមីយ៉ាន់ម៉ា។
គួរដឹងថា ការបង្ហោះរូបភាពដែលគេយល់ច្រលំខាងលើនេះ គឺបន្ទាប់ពីអាជ្ញាធរមីយ៉ានម៉ា បានគាស់សាកសពនារីបាតុករអាយុ១៩ឆ្នាំ Kyal Sin នៅក្រុង Mandalay ដើម្បីយកមកធ្វើកោសល្យវិច្ច័យលាងជម្រះភាពសង្ស័យថា ការស្លាប់របស់នាងគឺមិនពាក់ព័ន្ធនឹងការបង្ក្រាបរបស់ប៉ូលិសមីយ៉ាន់ម៉ានោះទេ៕