Elon Musk​៖ “បច្ចេកវិទ្យា ​AI ​គ្រោះ​ថ្នាក់​​ជាង​​កូរ៉េ​​ខាង​ជើង​​​​”

  • 2021-03-15 02:28:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


នាយក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ Tesla ​និង​ SpaceX ​បាន​សរសេរ​លើ ​Twitter ​របស់​លោក​ថា គ្រប់​គ្នា​គួរ​តែ​បារម្ភ​ពី​បច្ចេកវិទ្យា​ឆ្លាត​វៃ AI ​ជា​ជាង​បារម្ភ​ពីភាព​​តាន​តឹង​រវាង​សហរដ្ឋ​អាមេរិក​ និង​ប្រទេសកូរ៉េ​ខាង​ជើង​ព្រោះ​ថា AI ​គ្រោះ​ថ្នាក់​ ជាង​ការ​គំរាម​កំហែង​នុយក្លេអ៊ែរ​របស់​កូរ៉េ​ខាងជើង​ទៅ​ទៀត​ ។

.សូមចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយក​ប្រតិបត្តិ SpeceX លោក Elon Musk

សហគ្រិន​បច្ចេកវិទ្យា​ដ៏​ឆ្នើម​រូប​នេះបាន​បង្ហោះ​រូប​មនុស្ស​ស្រី​កើត​ទុក្ខ​និយាយ​ថា៖ ​“In ​the​ end, ​machines​ will ​win​ ​ឬ​ ​ទី​បំផុត​…​ម៉ាស៊ីន​នឹង​ឈ្នះ​មនុស្ស​”

ការ​លើក​ឡើង​ខាង​លើ​នេះ​ បន្ទាប់​ពី​បច្ចេកវិទ្យា​ឆ្លាត​វៃ​របស់​លោក​បាន​យក​ឈ្នះ​ម្ចាស់​ជើង​ឯក​ហ្គេម​ Online​ ល្បី​ឈ្មោះគឺ DOTA 2 ​។

Elon Musk ​បន្ថែម​ទៀត​ថា​ គ្មាន​អ្នក​ណា​ចង់​ឱ្យ​គេ​គ្រប់​គ្រង​នោះ​ទេ ប៉ុន្តែ​បច្ចេកវិទ្យា AI ចាំបាច់​​ត្រូវ​ចាត់​វិធាន​ការ​​គ្រប់​គ្រង​​ឲ្យ​បាន​លឿន មុន​នឹង​យឺត​ពេល​៕

ប្រភព៖ dnaindia ប្រែ​សម្រួល៖ រក្សា

អត្ថបទថ្មី
;