ថន ថាណែត៖ ពពោះ៣ខែថតរឿងឲ្យ Angelina Jolie កូនកើតមកដាក់ឈ្មោះ​ Jolie

  • 2021-03-14 06:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


«អំឡុងឆ្នាំ ២០១៥-២០១៦ ខ្ញុំមានផ្ទៃពោះជាលើកដំបូង ចៃដន្យពេលនោះអ្នកស្រី Angelina Jolie បានមកផលិតភាពយន្តនៅក្នុងប្រទេសកម្ពុជា គាត់បានសួររកខ្ញុំតាមរយៈបណ្តាញក្រុមការងារស្រុកខ្មែរ ហើយចង់អោយសំដែងឈុតមួយដែលមានការវាយទាត់ធាក់ បុន្តែចៃដន្យខ្ញុំមិនអាចទទួលបានព្រោះកំពុងពរពោះ ៣ខែទៅហើយ។ គាត់មានការសោកស្តាយដែរ បុន្តែប៉ុន្មានថ្ងៃក្រោយ មកគាត់អោយក្រុមការងារទាក់មកខ្ញុំ សួរខ្ញុំថាហ៊ាន ថត សំរាលកូនមែនទែនទេ? ពេលនោះខ្ញុំចាប់ផ្តើមគិត កូនដំបូងផងមិនដឹងជាអាចទៅរួចឬអត់! គិតហើយក៏សំរេចចិត្តទទួលព្រោះគិតថាបើមិនទទួលថតក៏ត្រូវសំរាលដដែលនិង គ្រាន់តែថតក្នុងពេលសំរាលមានកាំមេរ៉ា២នៅឆ្វេងស្តាំ និងក្រុមការងាររត់ឆ្វេចឆ្វាចតែប៉ុនោះ មានអីត្រូវខ្លាច។ ទីបំផុតចំណងដៃរបស់យើងគឺកូនស្រីដ៏សែនរស់រវើកចាប់មិនជាប់ JolieThana នេះឯង ចប់បរិបូរណ៍»។ នេះជាការលើកឡើងរបស់តារាសម្តែង ថន ថាណែត ដែលជាតួស្រីម្នាក់ក្នុងរឿងលំដាប់ហូលីវូដ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»** បង្ហោះក្នុងគណនីហ្វេសបុករបស់ខ្លួនថ្ងៃអាទិត្យ​​ ​ទី១៤ ខែមីនា​ ឆ្នាំ២០២១មុននេះ។

តារាសម្តែង ថន ថាណែត និងស្វាមី ថតជាកូនស្រី JolieThana

ក្នុងសារខាងលើតារាស្រីវ័យក្មេងរូបនេះចង់បញ្ជាក់ពីប្រវត្តិរបស់ខ្លួនក្នុងការថតរឿង«មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ» របស់អ្នកស្រី Angelina Jolie ដែលថតនៅកម្ពុជាអំឡុង២០១៥-២០១៦ និងមូលហេតុដែលនាងដាក់ឈ្មោះកូនស្រីដំបូងរបស់ខ្លួន Jolie Thana។

សារដដែលនេះក៏បានបញ្ជាក់បន្តថា​ «សរសេររឿងខ្លីនេះទុកអោយកូនស្រីមើលទៅថ្ងៃក្រោយបើម៉ែមិនបាននិទានអោយស្តាប់ទេចូលFacebook របស់ម៉ែមើលទៅ។ ចុងក្រោយអរគុណក្រុមការងារទាំងអស់ដែលខ្វែងដៃខ្វែងជើង ដោយសារតែខ្ញុំក្នុងថ្ងៃនោះ»។

គួរបញ្ជាក់ថា​ តារាសម្តែងស្រី ថន ថាណែត គឺជាតារាស្រីមួយដែលមានកំណើតចញពីខេត្តសៀមរាប​ នាងបានថតសម្តែងភាគច្រើនគឺជារឿងអប់រំ និងភាពយន្តខ្នាតធំដូចជា រឿង «អ្នកស្នងអគារ» រឿង​ "ជន​រងគ្រោះ​" រឿងលំដាប់អន្តរជាតិ​ LE TEMPS DES AVEUX រឿងលំដាប់ហូលីវូដ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ប៉ា​របស់​ខ្ញុំ»...។ ​ក្រៅពីអាជីពជាតារាសម្តែង​ តារាស្រីរូបនេះក៏ជាអ្នកជំនាញផ្នែក Special Effect Make Up Artist ផងដែរ៕

អត្ថបទថ្មី
;