មកស្គាល់​ប្រភេទ​វ៉ាក់សាំង​ដែល​មេដឹកនាំអាស៊ាន ៥ប្រទេសបានចាក់!

  • 2021-03-16 02:16:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


គិតមកត្រឹម​ថ្ងៃទី​១៦ ខែមីនា ឆ្នាំ​២០២១នេះ មេដឹកនាំអាស៊ាន ៥រូប បាន​ទទួលចាក់វ៉ាក់សាំងបង្ការកូវីដ១៩ហើយ។ ក្នុងនោះ៖

១. លោក លី ស៊ានឡុង នាយករដ្ឋមន្រ្តីសិង្ហបុរី ចាក់វ៉ាក់សាំងអាមេរិក Pfizer កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ​២០២១។

២. លោក ចូកូ វីដូដូ ប្រធានាធិបតី​ឥណ្ឌូណេស៊ី ចាក់វ៉ាក់សាំងចិន Sinovac កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ​២០២១។

៣. លោក Muhyiddin Yassin នាយករដ្ឋមន្រ្តី​ម៉ាឡេស៊ី ចាក់វ៉ាក់សាំងអាមេរិក Pfizer កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ​២០២១។

៤. សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ចាក់វ៉ាក់សាំងដែល​ផលិតនៅឥណ្ឌា Covishieldកាលពីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២១៕

៥. លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ ចាក់វ៉ាក់សាំងអង់គ្លេស AstraZeneca នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ​២០២១៕

អត្ថបទថ្មី
;