ប្អូនស្រី គីម ជុងអ៊ុន បញ្ចេញអំណាចព្រមានទៅអាមេរិក ទុកមុនស្រេច!
- 2021-03-16 08:07:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្អូនស្រី គីម ជុងអ៊ុន បញ្ចេញអំណាចព្រមានទៅអាមេរិក ទុកមុនស្រេច!
ចន្លោះមិនឃើញ
ស្រ្តីដ៏មានឥទ្ធិពលរបស់កូរ៉េខាងជើង លោកស្រី គីម យូជុង ប្អូនស្រីលោក គីម ជុងអ៊ុន បានព្រមានទៅអាមេរិកថា «ប្រយ័ត្នដេកមិនលក់» ពោលគឺជាការព្រមានទុកមុននៃដំណើរទស្សនកិច្ចរបស់មន្រ្តីការទូត និងយោធាជាន់ខ្ពស់របស់អាមេរិកទៅកាន់ប្រទេសកូរ៉េខាងត្បូង។
លោកស្រី គីម យូជុង ត្រូវបានសារព័ត៌មាន KCNA ដកស្រង់សម្តីកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២១ថា៖ «យើងសូមយកឱកាសនេះ ដើម្បីព្រមានរដ្ឋបាលអាមេរិកថ្មី ដែលកំពុងព្យាយាមបន្សល់ក្លិនអាសោចនៅលើទឹកដីរបស់យើង។ ប្រសិនបើអ្នកចង់ដេកលក់ស្រួលក្នុងប៉ុន្មានឆ្នាំខាងមុខ អ្នកគួរតែបញ្ឈប់នូវជំហាននេះ»។
គួរបញ្ជាក់ថា ការព្រមានខាងលើនេះក៏ធ្វើឡើងក្រោយដែលអាមេរិក និងកូរ៉េខាងត្បូង បានចាប់ផ្តើមសមយុទ្ធយោធាកាលពីសប្តាហ៍មុនផងដែរ៕