សហគមន៍២០កុម្ភៈ ឆ្លងរាលដាលដល់ខេត្តថ្មីទី១១ហើយ!
- 2021-03-17 05:12:38
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហគមន៍២០កុម្ភៈ ឆ្លងរាលដាលដល់ខេត្តថ្មីទី១១ហើយ!
ចន្លោះមិនឃើញ
ខេត្តតាកែវ បានក្លាយជាខេត្តថ្មីទី១១ ដែលជួបករណីឆ្លងកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ដែលករណីថ្មីនេះ ត្រូវរកឃើញលើបុរសជនជាតិខ្មែរ អាយុ៣២ឆ្នាំ មានអាសយដ្ឋាននៅភូមិពន្លឺ ឃុំជំរះពេន ស្រុកសំរោង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១។
សូមជម្រាបថា រាជធានីខេត្តដែលមានករណីឆ្លងក្នុងសហគមន៍នេះរួចមកហើយរួមមាន៖ ភ្នំពេញ, កណ្តាល, ព្រះសីហនុ, ស្វាយរៀង, កោះកុង, ព្រៃវែង, កំពង់ចាម, កំពង់ធំ, សៀមរាប និងបាត់ដំបង។
គិតត្រឹមថ្ងៃទី១៧មីនានេះ កម្ពុជាមានករណីឆ្លងកូវីដ១៩សរុប ១៥០៥នាក់ ក្នុងនោះជាសះស្បើយ ៨៤០នាក់ និងស្លាប់ ១នាក់។ បើគិតតែសហគមន៍២០កុម្ភៈ មានចំនួន ៩៩០នាក់ ក្នុងនោះជាសះស្បើយ ៣៤០នាក់៕