រថយន្តអគ្គិសនីស្នាដៃលោកញាន ផល្លឹក ផលិតដោយដៃផ្ទាល់ ១០០% គ្មានរោងចក្រ
- 2021-03-17 06:41:39
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រថយន្តអគ្គិសនីស្នាដៃលោកញាន ផល្លឹក ផលិតដោយដៃផ្ទាល់ ១០០% គ្មានរោងចក្រ
ចន្លោះមិនឃើញ
លោក ញាន ផល្លឹក ស្ថាបនិករថយន្តអង្គរបានឲ្យក្រុមការងារ Sabay ដឹងថា រថយន្តក្រុងនិងកង់បីអគ្គិសនីដែលជាស្នាដៃរបស់លោកធ្លាប់ត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងពីធីផ្លូវការចំនួន ២ ដងមកហើយនៅអំឡុងពេលពិធីបើកនៃកម្មវិធីបុណ្យសមុទ្រក្នុងប្រទេសកម្ពុជា។
រថយន្តប្រភេទទេសចរណ៍នេះ អាចផ្ទុកអ្នកដំណើរបានចំនួន ២២ នាក់គិតទាំងអ្នកបើកបរ។ វាត្រូវបានផលិតដោយដោយដៃផ្ទាល់ ១០០% គ្មានពុម្ពគ្មានរោងចក្រនិងសម្ភារៈទំនើបៗដើម្បីដំឡើងនោះទេ។
រថយន្តអគ្គិសនីប្រភេទខ្នាតធំខាងលើ បានបង្ហាញខ្លួនជាសាធារណៈដើម្បីឲ្យអ្នកចូលរួមទាំងភ្ញៀវជាតិ និងអន្តរជាតិ បានស្គាល់ពីផលិតផលស្នាដៃកូនខ្មែរកាលពីឆ្នាំ ២០១៣ ។
ជម្រាបជូនផងដែរ ក្រៅពីរថយន្តខាងលើ ស្នាដៃយានយន្តអង្គរចំនួន ៣ ផ្សេងទៀតរបស់លោកក៏ធ្លាប់បានបង្ហាញខ្លួនក្នុងកម្មវិធីនោះផងដែរទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែនពីសំណាក់អ្នកចូលរួមកាលណោះ។ សូមទស្សនាបណ្តុំរូបភាពស្អាតៗខាងក្រោម៖
ទស្សនាវីដេអូខ្លីខាងក្រោម៖