ប្រតិកម្ម ឬគ្មាន ក្រោយចាក់វ៉ាក់សាំង AstraZeneca! លោកប្រាយុទ្ធ ដែលជាអ្នកចាក់ផ្ទាល់ បញ្ជាក់បែបនេះ
- 2021-03-17 08:11:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រតិកម្ម ឬគ្មាន ក្រោយចាក់វ៉ាក់សាំង AstraZeneca! លោកប្រាយុទ្ធ ដែលជាអ្នកចាក់ផ្ទាល់ បញ្ជាក់បែបនេះ
ចន្លោះមិនឃើញ
នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានបញ្ជាក់ថា ក្រោយចាក់វ៉ាក់សាំង AstraZeneca បាន ១៥នាទី កាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ គឺលោកគ្មានប្រតិកម្ម ឬផលរំខានអ្វីនោះទេ ពោលគឺការបញ្ជាក់នេះ ជាការបង្ហាញទំនុកចិត្តដល់សាធារណជន ក្រោយមានករណីឈាមកកកើតឡើង។
លោកបន្តថា មិនត្រឹមតែលោកម្នាក់ឯងទេ សូម្បីតែមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលថៃដទៃទៀត ដែលបានទទួលចាក់វ៉ាក់សាំងនេះរួមជាមួយលោក ក៏មានសុខភាពល្អធម្មតាផងដែរ។
លើសពីនេះ លោកប្រាយុទ្ធ ក៏បានជំរុញឱ្យក្រសួងសុខភាពសាធារណៈ អនុញ្ញាតាឱ្យនាំចូលវ៉ាក់សាំងដោយចាំបាច់មានការយល់ព្រមពីរដ្ឋាភិបាលឡើយ ដោយមានបំណងចាក់ឱ្យប្រជាជន ឱ្យបាន ១០លាននាក់ក្នុងមួយខែ៕