ស្ងាត់ៗ! Galaxy S21 Ultra ថ្មីលក់តាមហាងធ្លាក់ថ្លៃជិត ៤០០ដុល្លារ

  • 2021-03-18 02:33:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាលចេញលក់ដំបូងនៅលើទីផ្សារក្នុង​ស្រុកដាក់​លក់​នៅភ្នំពេញ​ សម្រាប់ម៉ូដែល Galaxy S21 Ultra មានតម្លៃដល់​ទៅ​ ១ ២៩៩ដុល្លារ សម្រាប់ប្រភេទ RAM12GB ទំហំផ្ទុក 256GB និងតម្លៃ ១៤២៩ដុល្លារ RAM16GB ទំហំផ្ទុក 512GB។

ចំណែក​ម៉ូដែល Galaxy S21+ មានតម្លៃ ១០៩៩ដុល្លារ ទំហំផ្ទុក 256GB រីឯ​ម៉ូដែល Galaxy S21 មានតម្លៃ ៨៩៩ដុល្លារ ទំហំផ្ទុក 256GB។

ចំពោះ​លក្ខណៈ​សម្បត្តិ​វិញ Galaxy S21 Series មានបំពាក់ស៊ីមអេឡិចត្រូនិច(e-Sim) មានជម្រើសច្រើនសម្រាប់អ្នកប្រើប្រាស់។ វា​អាចប្រើ Nano SIM Card ទាំង 2 ក៏បានឬប្រើ Nano SIM 1 និង e-SIM មួយទៀត​ក៏បាន។

ស្មាតហ្វូនជំនាន់ចុងក្រោយនេះកំពុងមានលក់នៅលើទីផ្សារប្រទេសកម្ពុជា ដោយឡែកថ្មីៗនេះ Galaxy S21 Ultra កំពុងមានតម្លៃធ្លាក់ច្រើនដែរ​។ តាមប្រភពពីហាងទូរសព្ទនៅ​ភ្នំពេញ​ឈ្មោះ Imobi បានបញ្ចេញ​តម្លៃឲ្យ​ អ្នក​ទាំងអស់​គ្នា​បាន​ដឹង​ដូច​មាន​រៀបរាប់​ខាងក្រោម​​៖

  • Galaxy S21 Ultra ទំហំផ្ទុក 256GB ធ្លាក់នៅសល់តម្លៃខ្ទង់ ៨០០ដុល្លារជាង (ធ្លាក់ថ្លៃជិត ៤០០ដុល្លារ)

  • Galaxy S21 Ultra ទំហំផ្ទុក 512GB ធ្លាក់នៅសល់តម្លៃខ្ទង់ ១ ១០០ដុល្លារ (ធ្លាក់ថ្លៃជាង ៣០០ដុល្លារ)។

លក្ខណៈ​សម្បត្តិ​លើ​កាមេរ៉ារបស់ Galaxy S21 Ultra មានបំពាក់​ដោយ​ស៊ែនស័រកាមេរ៉ា telephoto ទំហំ 10MP មាន aperture f/2.4 និងមុខងារទប់លំនឹង OIS។ ចំណែកកាមេរ៉ាខាងមុខជាលែនទូលាយ ទំហំ 40MP មាន aperture f/2.2 ទ្រទ្រង់មុខងារ Portrait ដូចគ្នាដែល​អាច​ជួួយ​ឲ្យ​រូបថត១សន្លឹក​របស់​អ្នក​ចេញ​មក​ប្លែក​និង​ទាក់​ទាញ៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី
;