មហាសេដ្ឋីកសិកម្ម ឧកញ៉ា ម៉ុង៖ វិនិយោគទុនដំណាំដូងប្រេងរយ:ពេល២៤ឆ្នាំទទួលបានតែសំរាម

  • 2021-03-18 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការវិនិយោគទុនដំណាំដូងប្រេងរយ:ពេល២៤ឆ្នាំទទួលបានតែសំរាម ដែលត្រូវ​បោសសំអាត​ នៅក្រោយពេលក្រុមអ្នក​ទេសចរណ៍​ក្រោយពេលពួកគេ​កន្ទេល​ត្រឡប់ទៅ​វិញ​តែប៉ុណ្ណោះ នេះជាការលើកឡើងរបស់ មហាសេដ្ឋីកសិកម្ម ឧកញ៉ា ម៉ុង​ ឫទ្ធី​ នៅលើគណនីហ្វេសបុក។

មហាសេដ្ឋីកសិកម្ម ឧកញ៉ា ម៉ុង​ ឫទ្ធី​ ពេលផ្តល់សម្ភាសន៍ឲ្យ sabay កាលពីកន្លងទៅ

មហាសេដ្ឋីកសិកម្មបន្តថា​ «បេីគឹតរហូត​មកដល់ពេលនេះ​មាន​អាយុ​កាល​២៤ឆ្នាំ​បាន​កន្លងផុតទៅហេីយ​ ក្នុងនោះ​ក្រុមហ៊ុន​បាន​ចំណាយ​ទុន​វិនិយោគ​អស់ប្រមាណ​ជា​ជាង១០០លាន​ដុល្លារអាមេរិក​ទៅហេីយ​ កុំថាឡេីយ​ទទួល​បាន​ប្រាក់ចំណេញ​សូម្បីតែ​ដេីមទុន​វិនិយោគ​ក៏នៅមិនទាន់បាន​ទទួល​មកវិញផង​ ក្នុង​រយៈពេល​២៤ឆ្នាំ​នេះ​ ខ្ញុំ​ត្រូវ​ឆ្លងកាត់​សង្គ្រាម​ ផ្គររន្ទះ​ រហូតមកដល់​ពេលនេះក៏នៅតែ​មាន​ជន​ខិលខូច​មករំលោភ​យកដីធ្លី​ថែមទៀតផង។ ជា​លទ្ធផល​រយៈពេល​២៤នេះ​ទទួល បានតែ​សំរាម​ដែលត្រូវ​បោសសំអាត​ នៅក្រោយពេលក្រុមអ្នក​ទេសចរណ៍​ក្រោយពេលពួកគេ​កន្ទេល​ត្រឡប់ទៅ​វិញ​»

លោកបញ្ជាក់ថា​ ឆ្លង​កាត់​រយៈពេល​២៤ឆ្នាំ​នេះ​ជនបរទេស​ដែលបាន​នាំគ្នា​មកបោះទុន​វិនិយោគ​រួមគ្នា​ជាមួយ​និង​ខ្ញុំ​ និង​អ្នក​បច្ចេកទេស​មួយចំនួន​ផង​បាន​បាត់បង់​ជីវិត​ជា​បណ្ដើរៗ​អស់ទៅហេីយ​ ចំណែកឯអ្នក​នៅ​រស់រានមាន​ជីវិត​ក៏មាន​វ័យ​កាន់តែ​ចំ​ណាស់អស់ទៅហេីយដែ​ល បេីតាម​ការប៉ាន់​ស្មានមេីលទៅ​រហូតដល់​ថ្ងៃ​អវស្សាន្ត​នៃជីវិត​របស់​ខ្ញុំ​និង​ដៃគូ​របរទេស​ទៅទៀត​ ក៏នៅតែ​មិនទទួល​បានប្រាក់ថ្លៃដេីមទុន​វិនិយោគនេះ​មកវិញដែ​ល ប្រហែលជាអាច​ទទួលបានតែ​កាដូសំរាមដែល​ក្រុមអ្នក​ទេសចរណ៍​ អសីលធម៌​មុខដ៏ដែលៗ តែងតែយកមក​បោះចោលនេះ​តែប៉ុណ្ណឹង​ទេមេីលទៅ​។

ឃ្លាចុងក្រោយរបស់ឧកញ៉ា ម៉ុង​ ឫទ្ធី​ បានសរសេរប្រាប់ទៅពលរដ្ឋខ្មែរពីការចោលសំរាមថា​​ «បេីបងប្អូន​មិនស្រឡាញ់ខ្លួន និង​ក្រុម​គ្រួសារ​ខ្លួន​ឯង​ទេ​ គួរតែ​ទុក​កិត្តិយស​អោយជាតិខ្មែរ​ ថ្នាក់​ដឹកនាំខ្មែរ​ រួមជាមួយ​និង​ប្រជាពលរដ្ឋខ្មែរយេីងផង​។ ត្រូវ​សន្យា​ខ្លួនឯងថា​ចាប់ពីថ្ងែនេះ​តទៅ​ឈប់​ចោល​សំរាម​នៅ​ក្នុង​ចំម្ការដូងប្រេង​ទៀតហេីយ»

រូបថត៖ ហ្វេសបុក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី

អត្ថបទថ្មី
;