​ក្រសួងចេញ​លិខិត​បន្ទោស​គ្រូបង្រៀនម្នាក់​ដែល​ចូលរួមកម្មវិធី​មនុស្សច្រើន ក្នុងនោះ​អ្នកផ្ទុកកូវីដ១៩ ក៏ទៅចូលរួមដែរ

  • 2021-03-18 07:16:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រសួង​​អប់រំ យុវជន និង​កីឡា បាន​ចេញ​លិខិត​បន្ទោស​​គ្រូបង្រៀន​ម្នាក់​នៅ​វិទ្យាល័យ​អង្គតាសោម ដែល​បាន​ប្រព្រឹត្ត​កំហុស​ឆ្គង ដោយបាន​ចូលរួម​កម្មវិធី​ដែលមាន​មនុស្ស​ច្រើន ដែល​ក្នុងនោះ​អ្នកជំងឺកូវីដ១៩ ម្នាក់​បាន​ចូលរួម និង​ក្រោយមក​ បាន​ទៅបង្រៀន (ជួបផ្ទាល់ជាមួយ) សិស្ស​នៅក្នុងថ្នាក់។

លិខិត​បន្ទោសនេះ អស់ប្រសិទ្ធភាព​ក្រោយរយៈពេល ២ឆ្នាំ លើកលែងតែក្នុងរយៈពេលនោះ សាម៉ីខ្លួនបាន​ប្រព្រឹត្តខុសឆ្គងអ្វីមួយបន្ថែម។

គួរ​កត់សម្គាល់​ថា ការចេញលិខិតបន្ទោសនេះ ក្រោយមានករណីបុគ្គល​ កក្កដា សោភ័ណ្ឌ ដែលផ្ទុក​កូវីដ១៩ បានចូលរួម​ពិធីមង្គលការ​នៅស្រុកសំរោង ខេត្តតាកែវ ដែលធ្វើឱ្យមានអ្នកពាក់ព័ន្ធប្រមាណជិត ៤០០នាក់៕

អត្ថបទថ្មី
;