សម្តេច ហ៊ុន សែន ប្រកាស​ពីពេលវេលាមកដល់នៃវ៉ាក់សាំងចិន Sinovac និង Sinopharm

  • 2021-03-19 01:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ឱ្យដឹងថា តាមដំណឹង​ពីភាគីចិន វ៉ាក់សាំង Sinovac នឹងមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា ឆ្នាំ​២០២១ខាងមុខនេះ ខណៈ​ដែល​កម្ពុជាបានបញ្ជាទិញ ១លាន ៥សែនដូស។

សម្តេចបន្តថា ចំពោះវ៉ាក់សាំង Sinopharm ដែលនៅសល់ជាជំនួយរបស់ចិន ៤០ម៉ឺនដូស ត្រូវបានរំពឹងថា នឹងបញ្ជូន​មកដល់​កម្ពុជា នៅមុនចូលឆ្នាំខ្មែរ។

បើតាម​សម្តេច​តេជោ មកដល់​ពេលនេះ ប្រជាពលរដ្ឋ​ខ្មែរ​ជាង ៣០ម៉ឺននាក់​បានចាក់វ៉ាក់សាំងរួចហើយ រួមទាំងផ្នែកយោធា និងស៊ីវិល៕

អត្ថបទថ្មី
;