សម្តេច ហ៊ុន សែន បញ្ជាឱ្យរៀបចំ​យុទ្ធនាការចាក់វ៉ាក់សាំង ១៥ថ្ងៃ ឱ្យបានមនុស្សជាង ៥,៥ម៉ឺននាក់

  • 2021-03-19 01:31:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


សម្តេច​ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៩ ខែមីនានេះ បាន​ប្រាប់​ទៅអភិបាល​រាជធានីភ្នំពេញ ឱ្យរៀបចំ​យុទ្ធនាការ​ចាក់វ៉ាក់សាំងបង្ការកូវីដ១៩ (Covishield) នៅតាមខណ្ឌនីមួយៗ ក្នុងរយៈពេល ១៥ថ្ងៃ សម្រាប់​មនុស្សអាយុចាប់ពី៦០ឆ្នាំឡើង ឱ្យបានជាង ៥,៥ម៉ឺននាក់។

សម្តេចនាយករដ្ឋមន្រ្តី ក៏បានណែនាំថា អ្នកដែលទទួលបាន​លិខិតអញ្ជើញ​ពីអាជ្ញាធរ គឺ​ចាំទៅចាក់វ៉ាក់សាំង ដើម្បី​ចៀសវាង​ទៅរង់ចាំ​ហើយបែរជាមិនមានឈ្មោះសម្រាប់ការចាក់នេះទៅវិញ។

សម្តេចតេជោ បញ្ជាក់​បន្ថែមថា ចំពោះវ៉ាក់សាំងនេះ គឺហាមដាច់ខាត​មិនឱ្យមនុស្សអាយុក្រោម ៦០ឆ្នាំ ទទួលចាក់ឡើយ ព្រោះខុសនឹងគោលការណ៍នៃក្រុមអាទិភាព​ដែលទទួលបាន ពោលគឺ​មនុស្ស​អាយុក្រោម ៦០ឆ្នាំ នឹងត្រូវទទួលបានការចាក់វ៉ាក់សាំងចិន Sinovac និង Sinopharm ដែលនឹងមកដល់​ជាបន្តបន្ទាប់នាពេលខាងមុខ៕

អត្ថបទថ្មី
;