ថ្នល់ជាតិមានអីមិនល្អ! នេះអត្ថប្រយោជន៍ចំនួន៥ សម្រាប់ស្ត្រីដែលមានដើមទ្រូងតូច
- 2021-03-22 06:15:52
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្នល់ជាតិមានអីមិនល្អ! នេះអត្ថប្រយោជន៍ចំនួន៥ សម្រាប់ស្ត្រីដែលមានដើមទ្រូងតូច
ចន្លោះមិនឃើញ
ការដែលមានដើមទ្រូងតូចមិនមែនសុទ្ធតែជារឿងអាក្រក់ និងមិនស្រស់ស្អាតនោះទេសម្រាប់មនុស្សស្រី។ អ្នកខ្លះអាចយល់ថា ដើមទ្រូងធំប្រៀបដូចជាការលើកសម្រស់ឲ្យល្អមួយកម្រិតថែមទៀត ប៉ុន្តែសម្រាប់ស្ត្រីៗដែលមានដើមទ្រូងតូចវិញក៏មិនត្រូវអាក់អន់ចិត្តអ្វីខ្លាំងពេកនោះដែរ ដោយហេតុថា ដើមទ្រូងតូចក៏មានគុណប្រយោជន៍ជាច្រើនផងដែរ។ សារប្រយោជន៍ទាំងនោះ មានដូចការរៀបរាប់ខាងក្រោម៖
១. គ្មានបញ្ហាក្នុងការជ្រើសរើសអាវទ្រនាប់
មិនចាំបាច់ឈឺក្បាលខ្វល់រឿងពិបាករកអាវក្នុងពាក់នោះឡើយ។ ស្ត្រីដែលមានដើមទ្រូងតូចសម្បូរជម្រើសច្រើននៅក្នុងការរើសម៉ូដអាវក្នុងដែលខ្លួនស្រឡាញ់។
២. មិនហត់ មិនឈឺខ្នង
ដើមទ្រូងធំកាន់តែធំ នោះដងខ្លួននឹងប្រើកម្លាំងប្រឹងទប់កាន់តែខ្លាំងទៅតាមហ្នឹង។ បើតាមការស្រាវជ្រាវមួយចំនួន បានបង្ហាញថា នារីៗដែលមានដើមទ្រូងធំភាគច្រើនរមែងរអ៊ូរទាំអំពីបញ្ហាឈឺចង្កេះ ឈឺខ្នង ជាដើម។
៣. ដើមទ្រូងមិនសូវជាឡើងធំប៉ុន្មានទេ ពេលមានផ្ទៃពោះ
វាអាចថាជារឿងល្អមួយដែរ ព្រោះអ្នកមិនចាំបាច់បន្ថែមទម្ងន់ធ្ងន់នៅលើដើមទ្រូង ដែលពិបាកឲ្យអ្នកធ្វើចលនា និងឈឺខ្នង ជាដើម នៅអំឡុងពេលមានផ្ទៃពោះ។
៤. ដើមទ្រូងមិនសូវធ្លាក់យារខ្លាំងពេលចាស់ទៅ
ទម្រង់នៃដើមទ្រូងអាចធ្លាក់យារបានទៅតាមវ័យ។ បើកាលណាអ្នកមានដើមទ្រូងធំ ឱកាសនៃការធ្លាក់យារនឹងពិបាកជៀសផុតណាស់។ ប៉ុន្តែសម្រាប់នារីៗដែលមានដើមទ្រូងតូចវិញ ការធ្លាក់យារមិនសូវជាខ្លាំងប៉ុន្មាននោះទេ។
៥. ជៀសផុតពីបុរសអាក្រក់
បុរសៗមួយចំនួនអាចមានចំណង់ផ្លូវភេទខ្លាំងទៅលើតែស្ត្រីដែលមានដើមទ្រូងធំៗប៉ុណ្ណោះ។ ហេតុដូច្នេះហើយសម្រាប់អ្នកដើមទ្រូងតូចមិនចាំបាច់ខ្វល់ខ្វាយពីការតាមមើលបែបព្រាននារីរបស់បុរសៗមួយចំនួនទាំងនោះទេ។
កំណត់សម្គាល់៖ ធ្លាប់មានពាក្យចចាមអារ៉ាមថា ការដែលមានដើមទ្រូងតូចបានន័យថា ការវិវឌ្ឍជំងឺមហារីកសុដន់មានអត្រាតិចតួចបំផុត។ យ៉ាងណាមិញ នេះមិនមែនជាការពិតឡើយ។ ទោះដើមទ្រូងធំ ឬតូច អត្រានៃការកកើតជំងឺមហារីកសុដន់មានដូចគ្នា។ អ៊ីចឹងហើយ ស្ត្រីគ្រប់រូបគប្បីថែរក្សាសុខភាពសុដន់តាមដែលអាចធ្វើបាន និងគួរទៅពិនិត្យបើសង្កេតឃើញមានការប្រែប្រួលខុសប្រក្រតីនៃសុដន់។
មួយវិញទៀត សម្រាប់រឿងទឹកដោះបំបៅកូនគឺមិនពាក់ព័ន្ធនឹងទំហំសុដន់ឡើយ ពោលគឺមិនថាតូចឬធំទេ ស្ត្រីនៅតែអាចផលិតទឹកដោះបំបៅកូនបានដដែលនៅអំឡុងពេលមានផ្ទៃពោះ៕