ម៉ាឡេស៊ី និងកូរ៉េខាងជើង ផ្តាច់ទំនាក់ទំនង ក្រោយបញ្ជូនឧក្រិដ្ឋជនម្នាក់ទៅអាមេរិក
- 2021-03-22 02:47:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាឡេស៊ី និងកូរ៉េខាងជើង ផ្តាច់ទំនាក់ទំនង ក្រោយបញ្ជូនឧក្រិដ្ឋជនម្នាក់ទៅអាមេរិក
ចន្លោះមិនឃើញ
អ្នកកាទូតកូរ៉េខាងជើង បានចាកចេញពីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ខណៈប្រទេសទាំងពីរបានកាត់ផ្តាច់ទំនាក់ទំនងនឹងគ្នា បន្ទាប់ពីម៉ាឡេស៊ីបានធ្វើបត្យាប័នបញ្ជូនឧក្រិដ្ឋជនកូរ៉េខាងជើងម្នាក់ទៅអាមេរិក។
លោកបញ្ជាក់ថា៖ «សកម្មភាពគឺជាការក្រើនរំលឹកថា ម៉ាឡេស៊ីនឹងមិនអនុញ្ញាតឱ្យមានការប៉ុនប៉ុងណាមួយជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុង យុត្តាធិការ និងប្រព័ន្ធនយោបាយរបស់យើង និងគោរពយ៉ាងខ្ជាប់ខ្ជួនតាមច្បាប់អន្តរជាតិ»។
គួររំលឹកថា កាលពីថ្ងៃពុធសប្តាហ៍មុន អាជ្ញាធរម៉ាឡេស៊ីបានបញ្ជូនបុរសកូរ៉េខាងជើងម្នាក់ដែលត្រូវបានចោទប្រកាន់ថាលាងលុយកខ្វក់ ទៅអាមេរិក។ ការបញ្ជូននេះ បានបញ្ឆេះកំហឹងកូរ៉េខាងជើង ហើយប្រកាសផ្តាច់ទំនាក់ទំនងជាមួយម៉ាឡេស៊ី។ ម៉ាឡេស៊ី ក៏ឆ្លើយតបដូចគ្នា និងទុកពេល ៤៨ម៉ោង ឱ្យអ្នកការទូតកូរ៉េខាងជើង ចាកចេញ៕