គិតពន្ធថ្មី ទិញ Toyota Corolla Cross ឆ្នាំ២០២១ ពេលនេះ ចំណេញរាប់ពាន់ដុល្លារ

  • 2021-03-22 03:32:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


បើតាមអនុក្រឹត្យលេខ ១៨ អនក្រ.បក ចុះថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើមុខទំនិញមួយចំនួន រដ្ឋាភិបាលកម្ពុជាបានសម្រេចបញ្ចុះអត្រាអាការពិសេស លើមុខទំនិញរថយន្តមួយចំនួន ដែលបានចូលជាធរមាន ចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១។

អាស្រ័យហេតុនេះ ការនាំចូលរថយន្តគ្រួសារ, រថយន្តដឹកទំនិញមួយចំនួន និងរថយន្តដឹកអ្នកដំណើរប្រភេទប្រើអគ្គិសនីសុទ្ធ ដូចមានចែងក្នុងអនុក្រឹត្យខាងលើ នឹងត្រូវជាប់កាតព្វកិច្ចពន្ធអាករកែសម្រួលថ្មី ដោយគិតតាមកាលបិរច្ឆេទនៃការចុះបញ្ជីកាប្រតិវេទន៍គយ។

ជាមួយគ្នានេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុននាំចូលរថយន្ត សេវកម្ម និងគ្រឿងបន្លាស់ផ្តាច់មុខរបស់តូយ៉ូតាជប៉ុន បានប្រកាសនូវតម្លៃថ្មីរបស់ដែលនាំចូលចាប់ពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ដោយក្នុងនោះមានម៉ូដែលខ្លះចំណេញដល់រាប់ពាន់ដុល្លារឯណោះ។

ជាក់ស្តែង រថយន្ត Toyota Corolla Cross ឆ្នាំ២០២១ ថ្មីសន្លាង ដែលធ្លាប់ដាក់លក់ក្នុងតម្លៃពីមុន ៤៩ ៩០០ដុល្លារ ឥឡូវនេះនៅសល់ត្រឹមតែតម្លៃ ៤៦ ៩០០ដុល្លារប៉ុណ្ណោះ បន្ទាប់ពីអនុវត្តពន្ធថ្មី។ នេះបើយោងតាមទំព័រហ្វេសប៊ុកផ្លូវការ របស់ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា)។

រថយន្ត Toyota Corolla Cross គឺជាការរួមបញ្ចូលគ្នានៃរថយន្ត Corolla និងរថយន្តSUV ផលិតឡើងនៅលើតួគ្រោងឆ្អឹង TNGA (Toyota New Generation Architecture) ថ្មី ដែលផ្តល់នូវភាពរឹងមាំ និងសុវត្ថិភាពខ្ពស់។ វាក៏មានប្រព័ន្ធសុវត្ថិភាពជំនាន់ចុងក្រោយ ដែលជាកញ្ចប់សុវត្ថិភាព Toyota Safety Sense មានមុខងារ ៤ គឺ៖

  • ១. ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់និងចាប់ហ្វ្រាំងស្វ័យប្រវត្តិ
  • ២. ប្រព័ន្ធបន្ថែមនិងបន្ថយល្បឿនស្វ័យប្រវត្តិតាមរថយន្តខាងមុខ
  • ៣. ផ្តល់រក្សាទីតាំងរថយន្តមិនឲ្យរេចង្កូតចាកគន្លងផ្លូវ
  • ៤. ទំលាក់ភ្លើងហ្វាពេលមានរថយន្តបើកមកបញ្រ្ចាសទិស

ផ្នែកខាងក្នុង មានអេក្រង់កម្សាន្តអាចភ្ជាប់មុខងារ Apple Car Play និង Android Auto នៅលើទូរស័ព្ទដៃដើម្បីសម្រួលការបង្ហាញផែនទី និងមុខងារផ្សេងៗទៀត។ វាប្រើម៉ាស៊ីនសាំងចំណុះ ១,៨លីត្រ ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៤០សេះ ដំណើរការដោយប្រព័ន្ធបើកបរប៉ុងមួយវិលកង់មុខ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី
;