ម៉ាឡេស៊ី ប្រកាសផ្តល់សំណងដល់អ្នកកើតមានប្រតិកម្មដោយសារចាក់វ៉ាក់សាំង
- 2021-03-22 08:04:57
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ាឡេស៊ី ប្រកាសផ្តល់សំណងដល់អ្នកកើតមានប្រតិកម្មដោយសារចាក់វ៉ាក់សាំង
ចន្លោះមិនឃើញ
ម៉ាឡេស៊ី បានប្រកាសនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះថា ខ្លួនបានបង្កើតមូលនិធិ ២,៤លានដុល្លារ ត្រៀមផ្តល់សំណងជូនអ្នកកើតមានប្រតិកម្មដោយសារការចាក់វ៉ាក់សាំងកូវីដ១៩។
លោក Adham Baba រដ្ឋមន្រ្តីក្រសួងសុខាភិបាលម៉ាឡេស៊ី បានឱ្យដឹងថា ក្រោមមូលនិធិនេះ បុគ្គលដែលមានប្រតិកម្ម ដោយសារចាក់វ៉ាក់សាំង ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ នឹងទទួលបានប្រាក់សំណង ៥ម៉ឺនរីងហ្គីត (ឬជាង ១ម៉ឺន ២ពាន់ដុល្លារ)។ ហើយប្រសិនបើបុគ្គលនោះ ធ្លាក់ខ្លួនពិការ ឬស្លាប់ទៀត គឺនឹងទទួលបាន ៥០ម៉ឺនរីងហ្គិត (ឬជាង ១២ម៉ឺនដុល្លារ)។
ប្រទេសម៉ាឡេស៊ី បានចាក់វ៉ាក់សាំងដល់មនុស្សជិត ៤៣ម៉ឺននាក់ហើយ ដោយប្រើប្រាស់វ៉ាក់សាំង Pfizer។ ចាប់តាំងពីចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងនៅថ្ងៃទី២៣កុម្ភៈមក គឺបានកត់ត្រាអ្នកចេញរោគសញ្ញាប្រតិកម្មចំនួន ២០ករណី គិតត្រឹមថ្ងៃទី១៨មីនា តែជារោគសញ្ញាស្រាលៗ ដូចជា រមាស់ ដកដង្ហើមខ្លីៗ និងញ័របេះដូងជាដើម ហើយក៏មិនទាន់មានអ្នកស្លាប់ដែរ៕