បង្ហាញមុខឡានទាំង ១៦ម៉ូដែល មានអាយុវែង និងធន់បំផុត

  • 2021-03-23 02:04:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ការសិក្សាថ្មីមួយបានបង្ហាញឲ្យឃើញនូវរថយន្ត ដែលទំនងជាអាចរស់បានយូរផុតកុងទ័រ ២០០ ០០០ម៉ាយ៍ ឬ ៣២០ ០០០គីឡូម៉ែត្រ។

ការសិក្សាដែលធ្វើឡើងដោយ iSeeCars ខាងលើ បានវិភាគលើរថយន្តចំនួន ១១,៨លានគ្រឿង ដែលបានលក់នៅក្នុងឆ្នាំ២០២០ ហើយបង្ហាញនូវម៉ូដែលរថយន្តដែលមានអាយុកាលវែង និងធន់បំផុត។ ក្នុងនោះ រថយន្ត SUV ខ្នាតធំបានកាន់កាប់តំណែងកំពូលៗ ដោយ Toyota Land Cruiser បានឈរនៅលំដាប់ថ្នាក់លេខ១។

យោងតាមការសិក្សានោះ ១៦,៣ភាគរយ នៃរថយន្ត Land Cruiser អាចមានជីវិតផុត ២០០ ០០០ម៉ាយ៍ ឬ ៣២០ ០០០គីឡូម៉ែត្រ។ បន្ទាប់មកលេខ២ បានទៅលើរថយន្ត Toyota ដដែល គឺម៉ូដែល Sequoia ជាមួយនឹងតួលេខ ១១,២ភាគរយ។

ដោយឡែក រថយន្ត Chevrolet Suburban របស់អាមេរិក បានឈរនៅចំណាត់ថ្នាក់លេខ៣ (៥,១ភាគរយ) តាមពីក្រោយដោយ Ford Expedition (៤,៩ភាគរយ), Toyota 4Runner (៤,‌១ភាគរយ), Toyota Avalon (៣,៩ភាគរយ), Chevrolet Tahoe (៣,៩ភាគរយ), Toyota Highlander Hybrid (៣,៨ភាគរយ), Toyota Tundra (៣,៧ភាគរយ) និង the GMC Yukon XL (៣,៦ភាគរយ)។

ក្នុងបញ្ជីឈ្មោះនោះដែរក៏មាន Honda Ridgeline, GMC Yukon, Honda Odyssey, Toyota Tacoma, Lincoln Navigator និង Toyota Prius ផងដែរ៕

អត្ថបទ៖ សេង ឡុង

អត្ថបទថ្មី
;