ក្រសួងការងារ៖ បើធ្វើការថ្ងៃចូលឆ្នាំខ្មែរ គឺអាចឈប់បន្ថែមជាមួយថ្ងៃបុណ្យភ្ជុំបិណ្ឌតែម្តង
- 2021-03-23 06:44:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងការងារ៖ បើធ្វើការថ្ងៃចូលឆ្នាំខ្មែរ គឺអាចឈប់បន្ថែមជាមួយថ្ងៃបុណ្យភ្ជុំបិណ្ឌតែម្តង
ចន្លោះមិនឃើញ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសេចក្តីណែនាំដោយអនុញ្ញាឱ្យកម្មករនិយោជិតទាំងអស់របស់ខ្លួនឈប់សម្រាកដោយមានប្រាក់ឈ្នួលក្នុងពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០២១។
ប្រសិនបើបុគ្គលិក កម្មករនិយោជិត លើកការឈប់សម្រាកដោយបន្តធ្វើការដដែល នោះនឹងអាចឈប់បន្ថែមជាមួយថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌ ឬថ្ងៃឈប់សម្រាកណាមួយសមស្របនាពេលខាងមុខ។ កិច្ចព្រមព្រៀងត្រូវធ្វើជាលាយលក្ខណ៍អក្សរ និងរក្សាទុកសម្រាប់ការត្រួតពិនិត្យរបស់អធិការការងារ។ ចំពោះការបំពេញការងារនៅថ្ងៃឈប់សម្រាកនេះ ការផ្តល់ប្រាក់ឈ្នួល ត្រូវអនុវត្តតាមអត្រាប្រាក់ឈ្នួលនៃថ្ងៃធ្វើការធម្មតា៕